លោកប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងចុះបើកប្រាក់មរណៈសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន២គ្រួសារនៅក្នុងស្រុកទឹកផុស


កំពង់ឆ្នាំង៖លោកឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានសមាគមអតីតយុទ្
ធកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦  បានដឹកនាំ
ក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះនាំយកថវិកាបេឡាមរណៈ
សង្រ្គោះ ចំនួន ៨,០០០,០០០រៀល ទៅជូនគ្រួសារសពអតីតយុទ្ធជនចំនួន
០២ គ្រួសារ នៅក្នុងស្រុកទឹកផុស តាមគោលរបបសមាគមន៍។

លោកឧត្តមសេនីយ៍ត្រី ធន ធឿន បានអោយដឹងថា៖ គ្រួសារទាំង២នោះគឺ៖
១- លោកស្រី ពេញ វ៉ុន រស់នៅភូមិអាលង្កែ ឃុំចោងម៉ោង ស្រុកទឹកផុស
ត្រូវជាកូន របស់សពឈ្មោះ ហ៊ឹង ​​ម៉ុច ជាសមាជិកអតីតយុទ្ធជន ដែលបាន
ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ។ ២- លោកស្រី
យឹម អូន រស់នៅភូមិ អាលង្កែ ឃុំចោងម៉ោង ស្រុកទឹកផុស ត្រូវជាកូន
របស់សពឈ្មោះ ម៉ម អ៊ុក ជាសមាជិក អតីតយុទ្ធជន ដែលបាន ទទួល
មរណភាព កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៦ ។

ក្នុងឱកាសនេះដែរ  លោកប្រធានសមាគមន៍ បានមានមតិសំណេះសំណាល
និងសូមអភ័យទោសដល់ក្រុមគ្រួសារនៃសព ដែលការបើកផ្តល់ប្រាក់បេឡា
មរណៈសង្រ្គោះ នេះមិនបានទាន់ពេលវេលា សម្រាប់ចាត់ចែង ក្នុងកម្មវិធីបុណ្យ ។
លោកក៏បានផ្តាំផ្ញើដល់ បងប្អូនដែលបានចូលរួមទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលាកុំអោយយឺតយ៉ាវ  ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅឆ្នាំ២០១៧ ។

នៅក្នុងកម្មវិធីនេះដែរលោកប្រធានសមាគនន៍ បានឧបត្ថម្ភប្រាក់ ចំនួន
២០០.០០០ រៀល និងលោក ចក់ កែវចំរើន បានឧបត្ថម្ភប្រាក់ ចំនួន ៥០.០០០រៀល
ជូនដល់ ព្រឹទ្ធាចារ្យ ជុំ យ៉ាន  អតីតជាមេបញ្ជាការយោធាស្រុកទឹកផុស បច្ចុប្បន្នជា
ជំទប់ទី១ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលអាចបញ្ជាក់បានថា
សមាគមន៍អតីតយុទ្ធជនថ្នាក់លើ និងអតីតយុទ្ធជនថ្នាក់ក្រោមមានសាមគ្គីភាពយ៉ាងរឹងមាំ៕ vannak 14364741_702860583199096_2326066753539199531_n 14264248_702860763199078_4221579047264743204_n 14264248_702860763199078_4221579047264743204_n