លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អនុប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងចុះបើកប្រាក់មរណៈសង្ក្រោះនៅក្នុងស្រុករលាប្អៀរ


កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធ
ហត្ថខេត្តកំពង់ឆ្នាំង និងជាអនុប្រធាន ស.អ.ក ខេត្ត តំណាង ឯកឧត្តម ឧត្តម
សេនីយ៍ត្រី ធន ធឿន ប្រធាន សមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ ឆ្នាំង ,


លោក វរសេនីយ៍ឯក អ៊ុំ សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងខេត្ត
ក្នុងនោះផងដែរ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦  ដែលមានចូលរួមពី
លោក មេបញ្ជាការរង និងមន្រ្តីកងរាជអាវុធហត្ថខេត្ត ,លោក លោកស្រី
ជាមន្រ្តីក្រុមការងារអតីតយុទ្ធជន ខេត្ត ស្រុក ឃុំ , អស់លោកជាមន្រ្តី នគរបាល
ខេត្ត បានចុះយក ថវិកាបេឡាមរណៈសង្រ្គោះ ចំនួន ៨,០០០,០០០រៀល
ទៅផ្តល់ជូនគ្រួ សារ សពចំនួន ០២ គ្រសារ នៅក្នុងស្រុករលាប្អៀរ។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានអោយដឹងថា គ្រួសារអតីតយុទ្ធ
ជនទាំង២គ្រួសារនោះមាន ៖ ១- លោកស្រី ប្រាក់ សាវ៉ាត រស់នៅភូមិ ព្រៃខ្មែរ
ឃុំរលាប្អៀរ ស្រុករ លាប្អៀរ ត្រូវជាប្អូនបង្កើត របស់សពឈ្មោះ ប្រាក់ សុវណ្ណ
ជាសមាជិកអតីតយុទ្ធជន ដែលបា ន ទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែ
មករា ឆ្នាំ២០១៦ ។២- លោកស្រី នូវ សុភ័ណ្ឌ រស់នៅភូមិ ជ្រៃបាក់ ឃុំជ្រៃបាក់
ស្រុករលាប្អៀរ ត្រូវជាភរិយា របស់សពឈ្មោះ សំ​ ពិសិដ្ឋ ជាសមាជិកអតីតយុទ្ធ
ជន ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៦ ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយត្រី មាស សុវណ្ណ បានសូម អភ័យ
ទោសដល់ក្រុមគ្រួសារនៃសព ដែលសមាគមន៍ធ្វើឲ្យមានការយឺតយ៉ាវក្នុង
ការបើក ផ្តល់ប្រាក់ បេឡាមរណៈសង្រ្គោះនេះជូនដល់បងប្អូន មិនបានទាន់
ពេលវេលា សម្រាប់ចាត់ចែង ក្នុងកម្មវិធីបុណ្យ។ដោយឡែកលោក ក៏បានផ្តាំផ្ញើដល់ បងប្អូនក្រុមគ្រួសារទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត សូមនាំគ្នាទៅចុះឈ្មោះ
បោះឆ្នោតឲ្យបានទាន់ពេលវេលា ។

ដោយឡែកដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនទាំង០២គ្រួសារនេះ
លោមេបញ្ជាការ បាននាំយកនូវថវិកា និងអង្ករ ដែលជា ទឹកចិត្តរបស់អស់លោក
លោកស្រី ជានាយ-ពល កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ជូនដល់បងប្អូន ក្នុង
០១ គ្រូសារ នូវទឹកប្រាក់ចំនួន ៥០០,០០០ រៀល និងអង្ករ ០២ ការ៉ុង ថែមទៀត។

ក្រុមគ្រួសារអតីតយុទ្ធជនបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះអំណោយ
ដ៏សប្បុរសខាងលើនេះ នឹងសូមជូពរដល់លោកមេបញ្ជាការ និងមន្រ្តីកងរាជអាវុធហត្ថ
ខេ ត្តទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ និងមានជ័យជំនះគ្រប់តួនាទីនិងភារកិច្ច៕

vannak

14291885_703167473168407_2021177195923873202_n 14332916_703167119835109_3793081089854338296_n 14322438_703167273168427_308006572749788170_n