កំពង់ឆ្នាំង៖នាព្រឹកថៃ្ងទី១៦ខែកញ្ញាឆ្នាំ២០១៦នៅក្នុងសាលប្រជុំគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងមានធ្វើពិធីក្រុងពាលីដាក់អោយប្រើប្រាស់អគារ
សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រារព្ធក្រោមអធិបតីភាពលោក
ជំទាវដោកសុទ្ធាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
,ឯកឧត្តមម៉ាត់ម៉ូត,ឯកឧត្តមម៉ែនធឿន,ឯកឧត្តមសោមសុផាតអនុប្រធានគណ
បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកលោកស្រី
សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាអង្គភាពជុំវិញខេត្តកំពង់ឆ្នាំងផងដែរ។
ក្នុងពិធីក្រុងពាលីនេះលោកជំទាវដោកសុទ្ធានិងសមាជិកសមាជិកាដែល
ចូលរួមក្នុងពិធីបានធ្វើការបួងសួងសុំអោយបារមីស័ក្តិសិទ្ធិជួយបីបាច់ថែរក្សា
សម្តេចប្រធានអនុប្រធានគណបក្សប្រជាជនកម្ពុជា,សម្តេចចៅហ្វាវាំងគង់សំអុល
ប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងមានសុខភាពល្អជន្មាយុយឺនយូរដើម្បី
ដឹកនាំប្រទេសអោយកាន់តែមានការរីកចំរើននិងទទួលបានសមិទ្ធផលថ្មីៗថែម
ទៀតនិងសូមអោយមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅ
ទូទាំងខេត្តកំពង់ឆ្នាំងអោយមានសេចក្តីសុខសប្បាយនិងជៀសផុតនៅជំងឺឈឺ
ស្ងាត់និងជៀសផុតពីគ្រោះធម្មជាតិផ្សេងៗដែលកើតមានជាយថាហេតុជាពិសេសកុំ
អោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍លើទឹកដីខេត្តកំពង់ឆ្នាំងផងដែរ។ ឯកឧត្តមនន់យ៉ៅអនុប្រធានស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបាន
អោយដឹងថា៖សមិទ្ធផលថ្មី២របស់គណបក្សប្រជាជនខេត្តកំពង់ឆ្នាំងគឺការិយាល័យ
ធ្វើការ១ខ្នងដែលមានទទឹង៨,៥ម៉ែត្រនិងបណ្តោយ១៥ម៉ែត្រហើយអគារ
សាលប្រជុំថ្មីរបស់គណបក្សមានទទឹង៣០ម៉ែត្រនិងបណ្តោយ៤០ម៉ែត្រដែល
ថវិកាកសាងបានមកពីការជួយឧបត្ថម្ភពីសម្តេចចៅហ្វាវាំងគង់សំអុល,ឯកឧត្តម
អ៊ុករ៉ាប៊ុន,ឯកឧត្តមត្រាំអ៊ីវតឹង,ឯកឧត្តមឈួរច័ន្ទឌឿនរួមនិងឯកឧត្តមលោកជំទាវ
សមាជិសមាជិកាក្រុមការងារថ្នាក់កណ្តាល,ថ្នាក់ខេត្តចូលរួមឧបត្ថម្ភផងដែរ៕vannak