កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅខេត្តកំពង់ឆ្នាំង មានរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋក្រីក្រមួយពាន់គ្រួសារ ។
ពិធីនេះ បានដំណើរការក្រោមអធិបតីភាពឯកឧត្តមស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកចាង ជីងសួយ ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា តៃវ៉ាន់ ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកទាំង៨ និងប្រជាពលរដ្ឋសរុបចំនួនមួយពាន់នាក់ម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាមដែលអំណោយទាំងនេះ បានការឧបត្ថម្ភពីសមាគមពាណិជ្ជកម្មកម្ពុជា តៃវ៉ាន់។
នាព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមស៊ូ សូវុធ និងលោកចាង ជីងសួយ ក៏បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខកុមារកំព្រាខេត្តកំពង់ឆ្នាំង និងនាំយកសម្ភារៈដូចជាទឹកសុទ្ធ ទឹកផ្លែឈើ នំ និងសម្ភារៈមួយចំនួនទៀតទៅចែកជូនក្មួយៗកុមារកំព្រាផងដែរ៕