នៅព្រឹកថ្ងៃទី០៩ សីហា ២០១៦ នេះ មុននឹងចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ខេត្តកំពង់ឆ្នាំងសម្ដេចតជោហ៊ុន សែន បានចុះជួបបងប្អូនអាជីវករនៅផ្សារលើ ខេត្តកំពង់ឆ្នាំង និងបានបើកវេទិកាសាធារណៈដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋជាអាជីវករដែលបានស្នើរសុំតាម ទំពរហ្វេសប៊ុកសម្តេចផ្ទាល់។ក្រោយពីបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ឆ្នាំងរួចហើយ គឺបានសម្រេចថា ក្រោយពេលក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ២០២៥រួចហើយ គឺនឹងផ្តល់អោយបងប្អូនអាជីវករលក់ដូរនៅផ្សាលើទីរួមខេត្តកំពង់ឆ្នាំងដោយមិនតម្រូវអោយបង់ថ្លៃតូបចាប់ពីឆ្នាំ ២០២៥ ដល់ ឆ្នាំ២០៤០។
ជាកិច្ចបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្ស និងគរុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង។ដោយបាន ពិនិត្យមើលឃើញអំពីសេចក្តីត្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស សម្តេចតេជោ ហ៊ុន សែន និងដោយមានការចូលរួមពីសប្បុរសជនមួយចំនួន បានធ្វើអំណោយអាគារសិក្សាថ្មីមួយខ្នងចំនួន ២ជាន់ ស្មើ១២បន្ទប់ដល់គរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ឆ្នាំង និងផ្តល់អោយពួកគេមានដំណើរកម្សាន្តនៅឯខេត្តសៀមរាបផងដែរ។ ចំពោះក្មួយៗវិទ្យាល័យព្រះបាទសុរាម្រឹតវិញ គឺសម្តេចតេជោ បានផ្តល់អាគារសិក្សា១ខ្នង ៣ជាន់ ស្មើ១៨បន្ទប់បន្ថែមទៀត។
បន្ទាប់ពីជួបសំណេះសំណាលជាមួយមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធរួចមក សម្តេចតេជោហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខកម្មការិនី ដែលរងគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករ កាលពីវេលាម៉ោង៦និង៤៧ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរដែលបណ្តាលអោយកម្មការីនីម្នាក់ស្លាប់ និង ៧នាក់ទៀតរងរបួសធ្ងន់និងស្រាលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណជាទីបំផុត និងគោរពដឹងគុណសម្ដេចជារៀងរហូត។