ពិធីប្រកាសចូលជាសមាជិកបក្សប្រជាជនកម្ពុជានៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


យុវជន យុវតី​ចំនួន​៣២៥​នាក់​ត្រូវ​បាន​ប្រកាស​ចូល​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់​ត្រឡាច​ខេត្ត​កំពង់​ឆ្នាំង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម កឹម សៀ ក្រុម​ការងារ​ថ្នាក់​កណ្ដាល និង​ជា​ប្រធាន​ការ​ងារ​ចុះ​ស្រុក​កំពង់​ត្រឡាច កាល​ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦។ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​លោក លោក​ស្រី​សមាជិក សមាជិកា​បក្ស​ប្រជាជន​ខេត្ត ស្រុក​ជា​ច្រើន​នាក់​ផង​ដែរ។

ឯកឧត្តម​កឹម សៀ​បាន​ថ្លែង​ថា៖ក្មួយៗ​ទាំង​អស់​ពិត​ជា​បាន​យល់​ច្បាស់​ពី​គោល​នយោបាយ​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ប្រទេស​ជាតិ និង​ដើម្បី​ប្រជាជន ដែល​កន្លង​មក​គ្រប់​អាណត្តិ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ប្រជាជន​បាន​បោះ​ឆ្នោត​គាំទ្រ​ជានិច្ច ហើយ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​ច្រើន​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ។ ក្មួយៗ​ទាំង​អស់​ជា​សិស្ស​សុទ្ធ​តែ​មាន​សម្ថភាព​ពិតៗ ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរ​ទ្រូង​ដ៏​រឹង​មាំ​របស់​ប្រទេស​ជាតិ យុវជន​ជា​ស្នូល​ដ៏​សំខាន់​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​អោយ​មូលដ្ឋាន រឹង​មាំ​រីក​ចម្រើន និង​មាន​សុវត្ថិភាព​ល្អ​ទៅ​បាន​ទាល់​តែ​មាន​ក្មួយៗ​ចូល​រួម​ផង​ដែ​រ។
ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖គណបក្ស​ប្រជាជន​គឺ​ជា​គណបក្ស​តែ​មួយ​គត់​ដែល​បាន​រំដោះ​ប្រទេសជាតិ ប្រជាជន​អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ គណបក្ស​ប្រជាជន​បាន​យក​វប្បធម៌​សន្ទនា​ចចារ​ស្វែង​រក​សន្តិភាព​ជាមួយ​សម្តេច ព្រះបរម​រតនកោដ្ឋ នរោត្តម ព្រះសីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អ្នក​យាង សម្តេច​ចូល​ប្រទេស គ្រង​រាជ​សម្បត្តិ​ឡើង​វិញ ដើម្បី​បង្រួប​បង្រួម​ជាតិ​ខ្មែរ​តែ​មួយ​ឡើង​វិញ។ ទន្ទឹម​នឹង​នេះ ប្រទេស​កម្ពុជា​បាន​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស មាន​សុខ​សន្តិភាព ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់​គ្រាន់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ ក្នុង​នោះ​ដែរ ក៏​មាន​គណបក្ស​ជា​ច្រើន​ចូល​រួម​បោះ​ឆ្នោត​កសាង​ប្រទេស សមិទ្ធផល​ដ៏​មហាធំធេង​នេះ គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​។
ឯកឧត្តម ក៏​បាន​ផ្តាំ​ផ្ញើ​ផង​ដែរ​ដល់​សមាជិក សមាជិកា​បក្ស​ទាំង​អស់ ត្រូវ​រឹត​ចំណង​សាមគ្គី​ផ្ទៃ​ក្នុង​បក្ស​អោយ​បាន​រឹង​មាំ ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អោយ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​អោយ​ពួក​គាត់​បាន​យល់​ច្បាស់ និង​ចូល​រួម​គាំ​ទ្រ​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ២០១៧ និង​២០១៨​ខាង​មុខ​នេះ។

1

2

3

13882327_567673400101215_1608162853341592905_n