ខេត្តកំពង់ឆ្នាំងប្រារព្ធខួបលើកទី៦៥ថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៦៩៥នាក់នៅក្នុងគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង


នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦ លោកជំទាវ​ជូ ប៊ុន​អេងរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជា​សមាជិក​គណៈកម្មាធិការ​
កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​មិទ្ទិញ​ប្រារព្ធ​ខួប​កំណើត​លើក​ទី៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជនកម្ពុជា និង​ពីធី​ប្រកាស​បញ្ចូល​សមាជិក​បក្ស ចំនួន​៦៩៥នាក់ នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង។

លោកជំទាវ ជូ ប៊ុនអេង  ថ្លែង​ថា៖គណបក្ស​ប្រជាជន​កម្ពុជា​មាន​អាយុ​៦៥ឆ្នាំ​ហើយ គឺ​ជា​គណបក្ស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ មាន​បទ​ពិសោធន៍​ជាង​គេ​ក្នុង​ការ​ដឹក​នាំ​ប្រទេស ដែល​មិន​ទាន់​មាន​ការ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ បាន​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​របបប្រល័យ​ពូជសាសន៍​ប៉ុល ពត ធ្វើ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ហើយ​បាន​ចាប់​ផ្តើម​កសាង​ប្រទេស​តាំង​ពីបាទ​ដៃ​ទទេ​រហូត​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ដល់​បច្ចុប្បន្ន​នេះ។

លោក​ជំទាវ​បាន​បន្ត​ថា៖ ក្នុង​ពេល​នេះ​យើង​ទាំង​អស់​គ្នា​គឺជា​សាក្សី​រស់​មិន​អាច​ក្រឡៃ​បាន ដែល​បាន​ឆ្លង​កាត់​សមុទ្រ​ទុក្ខ​ទន្លេ​ឆ្អឹង ស្ទឹង​ឈាម និង​ការ​និរាស​ព្រាត់​ប្រាស់​ក្រុម​គ្រួសារ នៅ​ក្នុង​របប​ព្រៃផ្សៃ ៣ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ហើយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ ដែល​សង្គ្រោះ​ជីវិត​ប្រជាពល​រដ្ឋ​កម្ពុជា​អោយ​រួច​ផុត ពី​គ្រោះ​មរណៈ ដោយ​បាន​តស៊ូ​ឡើង​វាយ​រំលំ របប​ខ្មែរ​ក្រហម រហូត​ទទួល​ជ័យ​ជំនះ៧ មករា ឆ្នាំ១៩៧៩ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​គោលនយោបាយ​ឈ្នះ ឈ្នះ រំលាយ អង្គការ​ចាត់​តាំង របស់​ខ្មែរ​ក្រហម ដោយ​បង្រួប​បង្រួម​ជាតិ​តែ​មួយ​ឡើង​វិញ ទើប​ប្រទេស​ជាតិ បាន​សុខ​សន្តិភាព ពេញ​បរិបូណ៌ និង​មាន​ការ​កសាង និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​បាន​ឃើញស្រាប់​សព្វ​ថ្ងៃ​នេះ។

លោក​ជំទាវ ក៏​បាន​ផ្តាំ​ផ្ញើ ដល់​សមាជិក​បក្ស​ថ្មី​ទាំង​អស់ សូម​គោរព​អោយ​បាន​នូវ​ល័ក្ខន្ដិកៈនិង​គោល​នយោបាយ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គោល​នយោបាយ​ដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​មាន​ទិស​ដៅ​តែមួយ​ដូច​គ្នា គឺ​ធ្វើអ្វីៗ​ទាំង​អស់​ដើម្បី​ប្រជាជន ដើម្បី​សុខ​សន្តិភាព ស្ថេរភាព​និង​សេចក្តី​សុខ​របស់​ប្រជាជន។
នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ឈួរ ចន្ទ័ឌឿន ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង ក៏​បាន​ឡើង​អាន សុន្ទរ​កថា​ទាំង​ស្រុង​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​មីទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី​២៨.០៦.១៩៥១២០.០៦.២០១៦ និង​ទិសដៅ​របស់​គណបក្ស ដោយ​នៅ​ក្នុង​ពិធី​នេះ សមាជិក សមាជិកា​ចូល​រួម​ក្នុង​ពិធី​នេះចំនួន​១៥៤៩នាក់បាន​គាំ​ទ្រ​គ្រប់ៗ​គ្នា។
1

2

3

13537644_570899983098217_2832602679685220037_n