នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង
មានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត ឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក អម សុភានាយក រដ្ឋបាលសាលាខេត្ត លោក អ៊ុយ រម្យនា ប្រធានគម្រោងកម្មវិធីជាតិ ប្រចាំខេត្ត អភិបាល អភិបាលរងក្រុងកំពង់ឆ្នាំង និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងអនុម័ត សេចក្ដី សម្រេច ស្ដីពីការដាក់អោយប្រើប្រាស់ ផែនការស្ដីពីការរៀបចំ សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេ នៃក្រុងកំពង់ឆ្នាំងរយៈពេលប្រាំឆ្នាំ ( ២០១៥~២០១៩ ) របស់ខេត្ត កំពង់ឆ្នាំង។