ពិធីប្រគល់ជ័យលាភីសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្ររង ជូនដល់និស្សិតវិទ្យាស្ថានប្រាយហូប ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលានយោបាយខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រគល់ជ័យលាភីសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្ររង ជូនដល់និស្សិតវិទ្យាស្ថានប្រាយហូប ចំនួន ៥៤៤ អង្គ/នាក់។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និស្សិត និងមាតាបិតាចូលរួមសរុបចំនួន ៥៨៥ អង្គ/នាក់។

1

2

3

4

5

6

7