បើកការប្រកួតកីឡាវាយសី កម្ពុជាថ្នាក់ជាតិទទួលពានរង្វាន់ ៧មករា នៅក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម លី កុសល  អគ្គនាយករង អគ្គនាយកដ្ឋានភស្តុ័ភា
ហិរញ្ញវត្ថុ និងជានាយកនៃនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង


ប្រធានសហពន្ធ័កីឡាវាយសីកម្ពុជា បានថ្លែងថា « កីឡាករវាយសីទាំង
អស់ ត្រូវខិតខំហ្វឹកហាត់បន្តទៀតអោយអស់លទ្ធភាព ជាមួយគ្រូបង្វឹក
តាមខេត្ត និងតាមក្លឹមរៀងៗខ្លួន ដើម្បីលើកំពស់សមត្ថភាព គុណភាព
ក្នុងការប្រកួតកីឡាវាយសីរបស់កម្ពុជា ឈានទៅចូលរួមការប្រកួតកីឡា
ស៊ីហ្គេមឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជាអោយទទួលបានមេដាយមាស
ជូនប្រទេសជាតិ » ឯកឧត្តម លី កុសល បានថ្លែងបែបនេះទៅកាន់កីឡា
ករវាយសី នៅក្នុងសាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧
ក្នុងពិធីបិតការប្រកួតកីឡាវាយសីថ្នាក់ជាតិ ដើម្បីទទួលពានវង្វាន់៧មករា
លើកទី១៧ ដោយមានសមាគមន៍ និងក្លឹបកីឡាវាយសីមកពីបណ្តាខេត្ត
នៅក្នុងប្រទេសចូលរួមចំនួន១៤ រៀបចំឡើងដោយសហពន្ធ័កីឡាវាយសី
កម្ពុជា។

គណៈកម្មការសហពន្ធ័កីឡាវាយសីកម្ពុជា បានអោយដឹងថា៖ ការប្រកួតកីឡាវាយសីថ្នាក់ជាតិនេះបានធ្វើការប្រកួតរយះពេល១ថ្ងៃកន្លះ
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមករា លើកវិញ្ញាសារចំនួន៨ គឺ១.វិញ្ញាសា
វាយគូវ័យចាស់ អាយុ៥០ឆ្នាំឡើង  ២.វិញ្ញាសវាយគូវ័យកណ្តាលអាយុ៤០
ទៅ៥០ឆ្នាំ   ៣.វិញ្ញាសាវាយគូបុរសអាយុ១៩ឆ្នាំឡើង  ៤.វិញ្ញាសាវាយគូ
យុវជនអាយុក្រោម១៩ឆ្នាំ  ៥.វិញ្ញាសាវាយគូនារីមិនគិតអាយុ  ៦.វិញ្ញាសា
វាយគូជំទង់អាយុក្រោម១៦ឆ្នាំ  ៧.វិញ្ញាសាវាយគូកុមារអាយុក្រោម១៣ឆ្នាំ
និង៨.វិញ្ញា សាវាយគូបុរសនិងនារីអាយុក្រោម១៦ឆ្នាំ ដោយមានកីឡាករ
ចូលរួមសរុបចំនួន១៥៤នាក់ មានកីឡាការិនី១៦នាក់ ។

ចំណែកលទ្ធផលនៃការប្រកួតគឺ៖ វិញ្ញាសាទី១ មេដាយមាស បាន
ទៅខេត្តមណ្ឌលគីរី   មេដាយប្រាក់បានទៅខេត្តមណ្ឌលគីរី និងមេដាយ
ប្រាក់បានទៅខេត្តកំពង់ឆ្នាំង និងក្លឹបលីសុខដាស្មាយខេត្តកោះកុង។
វិញ្ញា សាទី២  មេដាយមាសបានទៅ          ក្លឹបព្រះខ័នរាជ   មេដាយប្រាក់
បានទៅខេត្តស្វាយរៀង   មេ ដាយសំរិទ្ធ បានទៅមណញឌលគីរី និងខេត្ត

កំពង់ឆ្នាំង ។ វិញ្ញាសាទី៣ មេដាយមាសបានទៅលើខេត្តកំពង់ឆ្នាំង
មេដាយប្រាក់បានទៅលើខេត្តកំពង់ឆ្នាំង  មេដាយប្រាក់បានទៅលើក្លឹប
ព្រះខ័នរាជ និងក្លឹបត្រពាំងស្រែ ។ វិញ្ញាសាទី៤ មេដាយមាសបានទៅ
លើខេត្តកំពង់ឆ្នាំង   មេដាយប្រាក់បានទៅលើក្លឹបត្រ ពាំងស្រែ   មេដាយ
សំរិទ្ធបានទៅលើខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ។ វិញ្ញាសាទី៥ មេដាយ
មាសបានទៅលើខេត្តមណ្ឌលគីរី  មេដាយប្រាក់បានទៅលើក្លឹបសីហមុនី
ឋាបនា  មេដាយសំរិទ្ធបានទៅលើខេត្តកំពង់ចាម និងខេត្តកំពង់ចាម ។
វិញ្ញាសាទី៦ មេដាយមាសបានទៅលើខេត្តកំពង់ឆ្នាំង  មេដាយប្រាក់បាន
ទៅលើខេត្តកំពង់ឆ្នាំង  មេដាយសំរិទ្ធបានទៅលើខេត្តព្រះសីហនុ និងក្លឹប
ស៊ីហមុនីឋាបនា ។ វិញ្ញាសាទី៧មេដាយមាសបានទៅលើខេត្តកំពង់ឆ្នាំង
មេដាយប្រាក់បានទៅលើខេត្តព្រអស៊ីហនុ  មេដាយសំរិទ្ធបានទៅលើខេត្ត
កំពង់ឆ្នាំង និងខេត្តកោះកុង ។ វិញ្ញាសាទី៨  មេដា យមាសបានទៅលើខេត្ត
កំពង់ឆ្នាំង  មេដាយប្រាក់បានទៅលើខេត្តកំបង់សោម  មេដាយសំរិទ្ធបាន
ទៅលើខេត្តកំបង់ឆ្នាំង និងខេត្តកំពង់ចាម ។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធាន
សមាគមន៍កីឡាវាយសីខេត្តកំពង់ឆ្នាំង ជាម្ចាស់ផ្ទះក្នុងការរៀបចំការ
ប្រកួតបានថ្លែងថា៖ ការប្រកួតកីឡាវាយសីកម្ពុជាថ្នាក់ជាតិបានដំណើរ
ការប្រកួតបានយ៉ាងរលូត និងទទួលបានជោគជ័យដ៏ប្រសើរនៅក្នុងការ
ប្រកួត។ ដោយឡែកកីឡាវាយសីកម្ពូជា ទទួលបានចំណាត់ថ្នាក់លេខ៥
ក្នុងចំណោមកីឡាគ្រប់ប្រទេសនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមក៏បាន
លើកឡើងផងដែរថា៖ កីឡានាំមកសុខភាពល្អ នាំមកនូវកិត្តយសសំរាប់
ខ្លួន សំរាប់ខេត្ត និងសំរាប់ប្រទេសជាតិ ហេតុនេះកីឡាករទាំងអស់ និង
យុវជនទាំងអស់ ត្រូវតែជៀសវាងជៀសអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមអភិវឌ្ឍន៍វិស័យកីឡារបស់ជាតិអោយមានការរីកចំរើនរុងរឿង
នៅក្នុងឆាកអន្តរជាតិ ៕   vannak

DSC08588 DSC08594 IMG_9623 IMG_9624 IMG_9658 IMG_9663 IMG_9672 IMG_9676 S4470021 S4470025 S4470029 S4470032 S4470035