កំពង់ឆ្នាំង៖ « ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋម្នាក់នៅក្នុងក្នុងភ្នំពេញ
និងមិត្តភ័ក្តមួយចំនួនទៀតនៅសហរដ្ឋអាមេរិក បានរ៉ៃងអ្គាសប្រាក់គ្នា
បានជាង១ពាន់ដុល្លា ដើម្បីយកមកទិញគ្រឿងឧបភោគ បរិភាគ និង
សម្ភារៈសិក្សា ចែកជូនប្រជាពលរដ្ឋ និងសិស្សក្រីក្រ នៅក្នុងថ្ងៃនេះ
ដើម្បីរួមជាមួយអាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាល ជួយរំលែកការ
លំបាករបស់ពួកគាត់នៅក្នុងថ្ថៃនេះ » ។
អ្នកនាង ម៉ន ម៉ានី និងអ្នកនាង ខុន ដាវីន តំណាងអោយសប្បុរសជន
ជាង៤០នាក់ រស់នៅក្នុងទីក្រូងភ្នំពេញ និងមិត្តភ័ក្តនៅសហរដ្ឋអាមេរិក
បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ក្នុងពេលចែក
អំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួ សារនិងសិស្សក្រីក្រចំនួន
១០០នាក់ក្នុងឃុំជើងគ្រាវ នៅក្នុងស្នាក់ការគណៈបក្សប្រជាជនកម្ពុជា
ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។
អ្នកនាងបានបញ្ជាក់អោយដឹងទៀតថា៖ កាលពីមុនឡើយពួកនាងក៏ជា
កូនអ្នកក្រីក្រនរ់នៅជនបទដែរ ប៉ុន្តែដោយការខិតខំរៀនសូត្រ និងការ
ខិតខំរបស់ឪពុកម្តាយ ពួកនាងបានមានជីវភាពធូរធាមួយកំរិត ហើយក៏
មិភ្លេចធាតុដើមរបស់ខ្លួនដែរ។ ហេតុដូចនេះហើយទើបពួកនាង បានមូល
មតិមិត្តភ័ក្តរ៉ៃអង្គាសប្រាក់គ្នាតៅតាមលទ្ធភាព ចុះមកចែកអំណោយជូនជន
ក្រីក្រក្នុងថ្ងៃនេះ។
លោក សោម វឺន អភិបាលស្រុករលាប្អៀរ ដែលបានចូលរួមក្នុងការ
ចែកអំណោយនេះបានអោយដឹងថា៖ ប្រជាពលរដ្ឋក្រីក្រទាំង៤០គ្រួសារនេះ
មកពីភូមិសូភី ឃុំជើងគ្រាវចំណែកសិស្សក្រីក្រ១០០នាក់នេះ មកពីសាលា
បឋមសិក្សាសំបូរមាស៩០នាក់ និងមកពីសាលាបឋនសិក្សាជ្រៃបាក់១០នាក់។
ចំណែកអំណោយដែរត្រូវបានគឺ ប្រជាពលរដ្ឋម្នាក់ៗទទួលបាន អង្គរ១០គឡូ
ទឹកត្រីទឹកស្អីវ៤ដប មី១០កញ្ចប់ និងភួយសំឡី១។ ចំណែកសិស្សានុសិស្សក្មុង
ម្នាក់ៗទទួលបាន កាបូបស្ពាយ១ និងសម្ភារៈសិក្សាមួយចំនួនទៀត ដោយឡែកលោកគ្រូអ្នកគ្រូ២៥នាក់ទទួលបានអង្គរក្នុងម្នាក់ៗ ចំនួន២២គីឡូ។
លោកអភិបាលស្រុកក៏សូមថ្លែងអំណរគុណផងដែរដល់សប្បុរសជា
ទាំងអស់ជាម្ចាស់ជំនួយ ដែលបានគិតគូរ និងលះបង់ធនធានជួយដល់ជនក្រីក្រ និងសិស្សានុសិស្សក្រីក្រដោយមិនរើសអើងប្រកាន់វណ្ណះនោះឡើយ។ ក្នុងនាម
អាជ្ញាធរឃុំ ស្រុករលាប្អៀរ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់
សប្បុរសជនជាម្ចាស់អំណោយទាំងអស់ សូមអស់លោកជួបតែជ័យជំនះក្នុងការ
ងារ និងប្រកបដោយសេចក្តីសុខគ្រប់ប្រការ គឺអាយុ វណ្ណ៖ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕vannak