ខ្នើតខែបុស្សនេះសំបូរត្រីប្រជាពលរដ្ឋរស់នៅតាមដងទន្លេខេត្តកំពង់ឆ្នាំងសប្បាយរីករាយក្នុងការធ្វើត្រីប្រហុកនិងឆ្អើរត្រីទុកហូបនិងលក់អោយនៅទីផ្សារ


 កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំង
ដែលមានមុខរបរឆ្អើរត្រី មានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់

ព្រោះក្នុងខ្នើតខែបុស្សនេះសំបូរត្រីទិញធ្វើប្រហុកនិងឆើ្អរលក់អោយ
ម៉ូយ ពួកគាត់ឆ្នាំនេះសំបូរត្រីជាងឆ្នាំមុន និងខ្នើតខែក្រោយអាចត្រី
ត្រូវម្តងទៀត គាត់និងព្យាយាមឆ្អើរត្រីអោយបានច្រើន សំរាប់លក់ដូរ
លើកស្ទួយជីវភាពរស់នៅ។

លោកងិនហុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត
កំពង់ឆ្នាំងបានអោយដឹងថា៖  ប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្
តកំពង់ឆ្នាំង រយៈពេល៥ទៅ៦ថ្ងៃនេះ កំពុងមមាញឹក ធ្វើត្រីប្រហុកនិងឆ្អើរ
ទុកហូបពេលចុះធ្វើស្រែប្រាំងនិងលក់អោយម៉ូយគ្រប់ៗគ្នាដើម្បីបង្កើន
ចំណូលក្នុងគ្រួសារ។
លោក ងិន ហ៊ុន បានអោយបន្តថាៈ ក្នុងខ្នើតខែបុស្ស ចាប់ពីថ្ងៃទី៣ ខែ
ដល់ថ្ងៃទី៨ ខែមករា នេះត្រីរៀល សម្រាប់កាត់ប្រហុក និងឆ្អើរ បានត្រូវ
ច្រើជាងឆ្នាំមុន គឺក្នុងមួយថ្ងៃប្រជានេសាទមានជាង២ពាន់ទូក អាចដាក់
មងបានត្រីជិត៣០០តោន  ហើយត្រីបានអន់ថយទៅវិញ នៅក្នុងថ្ងៃទី៨
ទី៩ និងទី១០នេះខែមករា ព្រោះតែមេឃមានភ្លៀង និងសង្ឃឹមថា ត្រីនឹង
សំបូរនៅខ្នើតខែក្រោយទៀត។ លោកក៏ផ្តាំផ្ញើរផងដែរដល់ប្រជាពលរដ្ឋជា
អ្នកឆ្អើរត្រីទាំងអស់សូមប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះគ្រោះអគ្គីភ័យ៕

vannak

15896316_1758885287771824_4492398367285281198_o DSC06579 DSC06581 DSC06583 IMG_9493 IMG_9496 IMG_9500 IMG_9501 IMG_9502

.