ទិវាជនពិការកម្ពុជាលើកទី១៨ ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ឆ្នាំង បានចែកអំណោយជូនជនពិការចំនួន១០០នាក់


កំពង់ឆ្នាំង៖ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជា
ប្រធានកិត្តយសក្រុមប្រឹ ក្សាសកម្មភាពជនពិការខេត្តកំពង់ឆ្នាំងបាន


ថ្លែងថា៖  ទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិ
លើកទី៣៤ ឆ្នាំ២០១៦នេះបានប្រារពធ្វើឡើងក្រោមប្រធានបទ៖
ផ្តល់អទិភាព និងសិទ្ធអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បី
សង្គមមួយគ្មាពិការភាព ។ ឯកឧត្តម  បានថ្លែងបែបនេះនៅក្នុងការ
បា្ររពធ្ចើទិវាពិការកម្ពុជា និងទិវាជនពិការអន្តរជាតិនៅក្នុងសាលា
នយោបាយខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែល
មានមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងក្នុងនោះក៏មាន
ជនពិការចំនួន៦៥៣នាក់ បានចូលរួមផងដែរ។

ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តបានបន្តថា៖ ទិវាជនពិការ
នេះបានធ្វើឡើងក្នុងគោលបំណងអបអរសាទរភាពជោគជ័យនៃវិស័យ
ពិការភាពនៅកម្ពុជា និងបន្តបង្ហាញចន្ទះរាជរដ្ឋាភិបាលក្នុងការលើកកំពស់
សិទ្ធិ និងការចូលរួមរបស់ជនពិការធានាដល់ការធ្វើបរិយាបន័្ន និងចលនា
ការនៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាពនៃការអនុវត្តច្បាប់
ស្តីពីកិច្ចការពារ និងលើកកំពស់សិទ្ធិជនពិការ អនុសញ្ញាសិទ្ធិជនពិការ
ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ឆ្នាំ២០១៣, ២០២២ នៃយុទ្
ធសាស្ត្រអ៊ីឈាន់  ធ្វើអោយសិទ្ធិក្លាយជាការពិត ក៏ដូចជាផែនការយុទ្ធ
សាស្រ្តជាតិ ស្តីពីពិការភាពឆ្នាំ២០១៤ , ២០១៨ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមឈួរច័ន្ទឌឿនបាន សំណូមពរដល់
អាជ្ញាធរស្រុក ខេត្ត បំផុសប្រជាពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គ
ការសង្គមស៊ីវិល នានាអោយចូលរួមឧបត្ថម្ភដល់ជនពិការនិងទឹកចិត្តដល់
ជនមានពិការភាព ដែលប្រកបមុខរបរអាជីវក្ម សិប្បកម្មជាលក្ខណៈគ្រួសារ
ឬសមូហភាពរបស់ជនពិការ តាមរយះការកាត់បន្តយពន្ធដា និងផ្តល់អទិភាព
ផ្សេងៗ ស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកំពស់ដល់សិទ្ធិជនពិការ។
គ្រប់មន្ទីរអង្គភាពរបស់រដ្ឋ និងឯកជន ត្រូវលើកទឹកចិត្តជនពិការដែលមាន
លក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខ
តំណែង អោយចូលបំរើការងារដោយគ្មានការរើសអើង។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ
សម្បទាខេត្តកំពង់ឆ្នាំង និងជាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានរាយ
ការណ៍នៅក្នុងទិវាជនពិការថា៖ តាមរយះមន្ទីរសង្គមកិច្ច អ តីតយុទ្ធជន និង
យុវនិតិសម្បទាខេត្តកំពង់ឆ្នាំង បានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅក្នុង
សហគមន៍ រួមចំណែកជួយដល់ជនពិការក្រីក្រ ដូចជាជួយបណ្តុះបណ្តាលវិជ្ជាជីវៈ
មុខរបរ ដល់ជនពិការ គរ ថ្លង់ និងជនពិការភ្នែកផងដែរ។ បានផ្តល់សេវាស្តារ
លទ្ធភាពពលកម្មកាយសម្បទា ជូនជនពិការដោយឥតគិតថ្លៃបានចំនួន១.៦០៤
នាក់ ស្រី៥៩០នាក់។ បានបណ្តុះបណ្តាលនិងផ្តល់ទុន បង្កើតមុខរបររក
ប្រាក់ចំណូលសំរាប់លើកស្ទួយជីវភាពផ្ទាល់ខ្លួនដល់គ្រួសារជនពិការចំនួន
៣.៣៥៣គ្រួសារ  ចងក្រងក្រុមជួយខ្លួនឯងនៃជនពិការបានចំនួន១៤៩ក្រុម
ក្នុងចំនួន១៦៣ភូមិ លើ២២ឃុំ នៅក្នុងស្រុក៤ មានស្រុកសាមគ្គីមានជ័យ
ស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច។ បានទំនាក់ទំនងជា
មួយថ្នាក់ដឹកនាំក្នុងខេត្ត និងសប្បុរសជន ជួយដោះស្រាយការលំបាកជូនជន
ពិការ និងជាក់ស្តែងបានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីត
យុទ្ធជនបានចំនួន៥ខ្នង នៅក្នុងឆ្នាំ២០១៦នេះ។

នៅក្នុងធិធីនេះដែរ លោកអភិបាលខេត្ត និងក្រុមប្រឹក្សាសកម្មភាពជន
ពិការខេត្ត បានធ្វើការចែកអំណោយដល់ជនពិការចំនួន១០០នាក់ ដោយម្នាក់ៗ
ទទួលបានថវិកា១០.០០០រៀល សារ៉ុង១ កន្សែងពោះគោ១ និងសាប៊ូក្រអូប៤ដុំ
ផងដែរ៕ vannak

dsc05135 dsc05141 dsc05147 dsc05151