ឯកឧត្តម ម៉ម ប៊ុហេង ចុះមកពិនិត្យនិងសួរសុខទុក្ខអ្នកជម្ងឺពុលស្រាចំនួន៧៨នាក់ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹក
ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះបានថ្លែងជាសារមួយទៅកាន់បងប្អូនប្រជា


ពលរដ្ឋនៅទីជនបទនៅក្នុងប្រទេសកម្ពូជាថា៖ សូមបងប្អូនមេ ត្តាឈប់
ពិសារស្រា ស បន្តទៀតដែលមានជាតិមេតាណុលខ្ពស់ និងអាចអោយ
បងប្អូនពុលស្លាប់បាន ដូចករណីបងប្អូននៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ
ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែ ងសារបែបនេះ
ខណៈពេលដែលឯកឧត្តម ចុះមកត្រួតពិនិត្យ និងចុះសាកសួរអ្នកជម្ងឺពុល
ស្រា កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន៦៨នាក់។

ឯកឧត្តមបានបញ្ជាក់អោយក្រុមអ្នកកសែតដឹងថា៖ ស្រាស ដែលបង
ប្អូនប្រជាពលរដ្ឋហូបទៅពុលនេះ មានជាតិមេតាណុលខ្ពស់ដល់ទៅ៩៥%
អង្សារ  ដែលអ្នកលក់គេបានយកមេស្រានេះ១លីត្រ ទៅលាយទឹកបាន៦០
លីត្រឯណោះ ។ គ្រូពេទ្យជំនាញអោយដឹងថា៖ អ្នកហូបស្រានេះច្រើនអាច
និងស្លាប់ឬខូចសាច់ដុំ និងងងឹតភ្នែក ។ ចំណែកអ្នកជម្ងឺពុលស្រាទាំងអស់
ដែលមកសំរាកនៅក្នុងមន្ទីរពេទ្យខេត្ត គឺមន្ទីរពេទ្យខេត្តមិនយកលុយថ្លៃ
ព្យាបាលទេ។

ឯកឧត្តមបានមានប្រសាសន៍ថា ប្រជាពលរដ្ឋយើងគួរតែជ្រើសរើសយក
ស្រា ដែលមានផ្លាកសញ្ញាយីហោត្រឹមត្រូវដែលច្បាប់ទទួលស្គាល់អោយ
ធ្វើចរាចរណ៍លក់ដូរមកពិសារ និងបើស្រឡាញ់សុខភាពគួរតែឈប់ពិសារ
ស្រា ស ដែលគេលាយទឹកជាមួយមេតាណុលនេះទៀតទៅ ព្រោះវាបំភ្លាញ
សុខភាពធ្ងន់ធ្ងរណាស់ និងបើពិសារច្រើនគឺពុលស្លាប់ភ្លាមៗតែម្តង។ដោយ
ឡែកអ្នកលក់ស្រាមេតាណុល និងអ្នកទិញស្រាមេតាណុលនេះយកលាយ
លក់អោយគេផឹកទៅឈឺ និងស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងផ្តន្ទាទោស
មិនលើកលែងឡើយ  ព្រោះគ្រួសារអ្នកស្លាប់ពិតជាមិនសុខចិត្តនោះទេ។

លោក សូរិន្ទី រាវុឌ្ឍី ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ មន្ទីរពេទ្យខេត្តបានទទួលអ្នកជម្ងឺពុលស្រាចាប់ពីថ្ងៃទី០៦ មកដល់ថ្ងៃទី
០៩ ខែធ្នូ នេះមានចំនួនសុប៧៨នាក់ ក្នុងនោះអ្នកជម្ងឺបានស្លាប់១៥នៅ
ក្នុងមន្ទីរពេទ្យ១នាក់ ដោយឡែកអ្នកជម្ងឺពុលស្រានៅក្នុភូមិក្តុលបាន
ស្លាប់នៅក្នុងភូមិមិនបានមកដល់ពេទ្យមានចំនួន១៤នាក់ផ្សេងទៀត
សរុបទាំអស់អ្នកពុលស្រាមានចំនួន៩៣នាក់។លោកបានបញ្ជាក់
បន្តថា៖អ្នកជំងឺបានធូស្រាលចេញពីមន្ទីរពេលល្ងាចថៃទី៩ចំនួន៣១នាក់។

លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា៖
តាមរយៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល គ្រូពេទ្យ២ក្រុមគឺ ១.ក្រុមមក
ពីនាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង  និង១.ក្រុមទៀតមកពីមន្ទីរពេទ្យកាល់ម៉ែត្រ បានចុះមកមន្ទីរពេទ្យខេត្តដើម្បីជួយពិនិត្យព្យាបាលអ្នកជម្ងឺ និងសិក្សាស្រាវ ជ្រាវរកមូលហេតុអោយបានកាន់តែច្បាស់លាស់នៃការពុលស្រាខាងលើនេះ៕vannak

dsc05167 dsc05171 dsc05178 dsc05179 dsc05181 dsc05188 dsc05198 15357023_1880773268818002_1617768710_n 15403171_1880773952151267_652003627_n dsc05152