ចំណាំងសុវត្ថិភាពប្រមាណជាង៧ម៉ឺនសន្លឹក បានបិតជូនពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្ស ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរ


កំពង់ឆ្នាំង៖ចំណាំងសុវត្តិភាពប្រមាណជាង៧ម៉ឺនសន្លឹកត្រូវបានបិតលើ
យានយន្តប្រជាពលរដ្ឋសិស្សានុសិស្សមន្ត្រីរាជការក្នុងគោលបំណងធានា


បាននូវសុវត្ថិភាពក្នុងពេលធ្វើដំណើនៅពេលយប់ ។ក្នុងពេលចុះបិទ
ចំណាំងសុវត្ថិភាពដល់សិស្សានុសិស្សក្នុងវិទ្យាល័យព្រះបាតសុរាម្រឹត
នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈ
ការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានជំរុញបន្ថែមអោយសិស្សានុសិស្ស
ទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ទាំងអស់គ្នា
ដើម្បីធានាបាននូវសុវត្ថិក្នុងពេលធ្វើដំណើរ។

លោកបានមានប្រសាសន៍ដោយគូសបញ្ជាក់ទៀតថា ការគោរពច្បាប់
ចរាចរណ៍បានល្អ ប្រៀបដូចយើងទាំងអស់គ្នាបានធានានូវសុវត្ថិភាព និង ថែ
រក្សាអាយុជីវិតខ្លួនឯង និងការពារអាយុវជីវិតអ្នកដ៍ទៃផងដែរ ។ ហើយដើម្បី
បញ្ចៀសនូវរាល់បញ្ហាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតនោះ
រាល់ការធ្វើដំណើរឬបើកបរ ចំពោះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ម៉ូតូត្រូវបំពាក់
កញ្ចក់មើលក្រោយ ការបើកបរត្រូវតែអធ្យាស្រ័យគ្នាទៅវិញទៅមក ចំណែកឯរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់នៅពេលបើកបរផងដែរ។ បច្ចុប្បន្ននេះអត្រាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបានបំផ្លាញនូវ
សេដ្ឋកិច្ចមួយយ៉ាធំផងដែរ ក្រៅពីនោះបានបន្សល់នូវជនពិការ កុមារកំព្រាដូច្នេះដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍
អោយនៅកំរិតទាប គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗត្រូវចូលរួមគោរពច្បាប់
ចរាចរណ៍ទាំងអស់គ្នា។ នៅក្នុងឱកាសនោះ លោក កែវ ពៅបានផ្តល់
អំណោយដល់សិស្សក្រីក្រនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹតផងដែរ ។

លោក មាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរ
សាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា ចាប់តាំង
ពីខែសីហា ឆ្នាំ២០១៦ មកដល់ខែវិច្ឆិកានេះ បានចុះបិទចំណាំងផ្លាតសុវត្ថិ
ភាពនៅទូទាំងខេត្តបានចំនួន៧២០៥៨សន្លឹក ដែលបានបិទទៅលើ កង់
ម៉ូតូ រ៉ឺម៉កម៉ូតូ ម៉ូតូកង់បី រទេះគោ រទេះសេះ គោយន្តកន្រ្តៃ គោយន្តកែច្នៃ
និងយានផ្សេងៗទៀត។ ក្នុងពេលដែលចុះបិទចំណាំងផ្លាតសុវត្ថិភាពនេះ
មន្រ្តីបានធ្វើការអប់រំណែនាំដល់ម្ចាស់យានយន្ត អោយចូលរួមគោរពច្បាប់
ចរាចរណ៍ ចេះបើកបរយោគយល់អធ្យាស្រ័យគ្នា ប្រើប្រាស់ល្បឿនមាន
កំណត់ ដើម្បីធានាអោយបាននូវសុវត្ថិភាពចរា​ចរណ៍ក្នុងពេលធ្វើដំណើរ
និងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកំរិតទាបបាន៕ vannak

12320005 12320006 15267801_1855034094776425_7228921041820666401_n 15284961_1855034034776431_8112762062559938622_n 15327231_1753440471647892_9124455410096291237_n 15349666_1855034038109764_9075348174255459743_n 15350735_1855034194776415_4613182513513759452_n 15356554_1855033951443106_3739719035101895422_n