កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង
បានដឹកនាំក្រុមចំរុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តខុស
លក្ខណៈបច្ចេកទេស នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់
ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ក្នុងការ
ពិនិត្យ សមត្ថកិច្ច បានត្រួតពិនិត្យលើរថយន្តសរុបចំនួន គ្រឿង៥៤
ក្នុងនោះរកឃើញរថយន្តដែលតទ្រុង និងសាក់ស៊ីខុសលក្ខណៈ
បច្ចេកទេសចំនួន១០គ្រឿង ដែលត្រូវ អោយម្ចាស់រថយន្តទាំងអស់
នោះកាត់ទ្រុងចេញ។
លោកគង្គ ឃាងបានអោយដឹងថា ៖ លទ្ធផលសំរេចបានក្នុងការ
ត្រួតពិនិត្យយានយន្តនៅក្នុងថ្ងៃនេះសរុបចំនួន៥៤គ្រឿង ក្នុងនោះ
បានរកឃើញមានរថយន្តចំនួន១០គ្រឿង បានតទ្រុង និងសាក់ស៊ី
ខុសលក្ខណៈបច្ចេកទេសគឺ៖រថយន្តទូរីស២គ្រឿង និងសាន់១គ្រឿង
ត្រូវបានអោយដោះកន្ទុយដែលតខុសច្បាប់ចេញ និងរថយន្តធំៗ៧
គ្រឿងទៀតបានធ្វើកិច្ចសន្យាកាត់ទ្រុង និងសាក់ស៊ី ដែលតវែងខុស
ច្បាប់ចោលដោយខ្លួនឯង បើមិនកាត់ទ្រុងនិងសាក់ស៊ីចោលដោយ
ខ្លួនឯងទេនោះ ពេលសមត្ថកិច្ចពិនិយ្យឃើញពេលក្រោយ និង ត្រូវ
ធ្វើការផាកពិន័យមិនលើកលែងឡើយ។
លោក គង្គ ឃាង បានបញ្ជាក់អោយដឹងទៀតថា៖ តាមលក្ខណៈ
បច្ចេកទេសរបស់យានយន្តភ្លៅ៥ ត្រូវមានប្រវែងកំណត់ក្នុងផ្លូវច្បាប់
ប្រវែងបណ្តោយ១៦ម, និងទទឹង២,៥០ម ដោយឡែកកំពស់ទ្រុងរថ
យន្តមិនអោយលើសពី៣,៥០មឡើយ។ ដោយឡែករថយន្តធុនតូច
ភ្លៅ២ភ្លៅ៣ កំពស់ទ្រុងអាចលើសពីដំបូលកាប៊ីនរថយន្តត្រឹម០,៥០ម
រីឯរថយន្តដែលមានទ្រុងបិតជិតអាចលើសពីដំបូលកាប៊ីន០,៨០ម
ចំពោះរថយន្តនីសាន់ និងរថយន្តទេសចរណ៍មិនអនុញាតិអោយត
កន្ទុយឡើយ។
ឯកឧត្តមបណ្ឌិត ចេង ញ៉ាន់អភិបាលរងខេត្តកំពង់ឆ្នាំងនិងជា
ប្រធានអនុគណៈកម្មការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេក
ទេស បានអំពាវនាវផងដែរដល់ម្ចាស់យានយន្តទាំងអស់ កុំព្យាយាម
តទ្រុង ឬសាក់ស៊ីខុសលក្ខណៈបច្ចេកទេសបន្តទៀត ដែលអាចប្រ
ឈមនឹងផ្លូវច្បាប់ដោយមិនអាចលើកលែងអោយឡើយ ព្រោះថាការ
តទ្រុងឬសាក់ស៊ីខុសលក្ខណៈបច្ចេកទេសគឺអាចបង្កអោយមានគ្រោះ
ថ្នាក់ចរាចរណ៍លើដងផ្លូវ និង ធ្វើអោយខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធ
ផ្លូវថ្នល់ និងស្ពានរបស់ជាតិ៕vannak