កំពង់ឆ្នាំង ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹក
ថៃ្ងទី១ ខែធ្នូ ឆ្នាំ២០១៦ មានប្រារព្ធមិទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍
លើកទី៣៨ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ.១៨៧៨.២ធ្នូ.២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មការធិការ
រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម
លោកជំទាវសមាជិករណសិរ្សខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំង
ប្រដាប់អាវុធ កាយរិទ្ធិ និសិត្ស បញ្ញាវ័ន សាសនិកឥស្លាម ព្រះសង្ឃ និងប្រជា
ពលរដ្ឋចូលរួមចំនួន៨៦៨នាក់ផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ថ្លែងសុន្ទរកថា ដោយបានគូសបញ្ជាក់ថា ៖ រណសិរ្ស
ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើប
មាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ព
រណសិរ្សសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដីនិងរំដោះជីវិតប្រជាជនកម្ពុជា ពី
របបប្រល័យពូជសាសន៍ប៉ុលពត។យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្
តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ
របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្តោះទេ
រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីក
ចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។
រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា
«រណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈាន
មុខរបស់គណបក្សប្រជាជនបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ
ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួល
ជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធសេរីភាព និងមាន
ឳកាសស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជា
សុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករា
នោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរ«នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ»។
ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួល
បានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជា
មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្
អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ។ ភាពអំណោយ
ផលខាងនយោបាយនេះបានរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការ
រីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់
លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់
តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។
ដើម្បីជាសក្ខីភាពនៃការដឹង គុណចំពោះបុព្វការីជននិងរណសិសរ្សអភវឌ្ឍន៍
មាតុភូមិកម្ពុជាតំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញទាំងមូលបានប្តេជ្ញាថា៖
លើកកំពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុងប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារ
ភ្ជាប់ជាមួយប្រជាជនបំរើប្រជាជនអោយអស់កំលាំងកាយចិត្តដើម្បីអនុវត្តអោយ
បានជោគជ័យនូវទិសដៅរបស់ថ្នាក់លើរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្ររបស់
ប្រជាជនយើង ។ រួមសាមគ្គីគ្នាដើម្បីពន្យល់ដល់យុវជនជំនាន់ក្រោយអោយយល់និង
ចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យជំនៈ៧មករា ដែលជាកំណើតទី២របស់
យើងទាំងអស់គ្នា បានឃើញពន្លីថៃ្ងដូចពេលនេះ។ ប្តេជាគាំទ្របេក្ខភាពសម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និង ចូលរួមចំណែកយ៉ាង
សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយនិង
យុទ្ធចតុកោណដំណាក់កាលទី៣អោយបានជោគជ័យកត្តាសំខាន់គឺកាត់បន្ថយអោយ
បានភាពក្រីក្ររបស់ប្រជាជនយើង។បន្ទាប់ពីចប់ពិធីថ្នាក់ដឹកនាំគណប្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអញ្ជើញជួបសំណេះ
សំណាលជាមួយនិវត្តន៍ជនចំនួន៦១នាក់ក្នុងឱកាសនោះឯកឧត្តមឈួរច័ន្ទឌឿននិងលោក
ជំទាវនិលោកជំទាវកែច័ន្ទមុនីក៏បានឧបត្ថម្ភដល់និវត្តន៍ជនក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀលនិង
អង្ករ៥០គីឡូក្រាមផងដែរ៕vannak