ឯកឧត្តមបណ្ឌិតចេងញ៉ាន់ដឹកនាំក្រុមចំរុះចុះត្រួតពិនិត្យនិងកាត់ទ្រុងរថយន្តខុសលក្ខណៈ បច្ចេទេសដែលក្រសួងសាធារណៈនិងដឹកជញ្ជូនបបានកំណត់


កំពង់ឆ្នាំង ​៖ ឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង
បានដឹកនាំក្រុមចំរុះចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ខុស


​លក្ខណៈ​បច្ចេកទេស​ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ នៅលើ​កំណាត់​
ផ្លូវជាតិ​លេខ​៥ ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ​។ ក្នុង​ការ
ពិនិត្យ សមត្ថកិច្ច​ ​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​សរុប​ចំនួន គ្រឿង​៥៤
ក្នុងនោះ​រកឃើញ​រថយន្ត​ដែល​ត​ទ្រុង និង​សាក់​ស៊ី​ខុស​លក្ខណៈ​
បច្ចេកទេស​ចំនួន​១០​គ្រឿង ដែលត្រូវ អោយ​ម្ចាស់​រថយន្ត​ទាំងអស់
នោះ​កាត់​ទ្រុង​ចេញ​។​

​    ​លោក​គង្គ​ ឃាងបានអោយដឹងថា ​៖  លទ្ធផល​សំរេចបាន​ក្នុងការ
​ត្រួតពិនិត្យ​យានយន្ត​នៅក្នុង​ថ្ងៃនេះ​សរុប​ចំនួន​៥៤​គ្រឿង ក្នុង​នោះ
បាន​រកឃើញ​មាន​រថយន្ត​ចំនួន​១០​គ្រឿង បាន​ត​ទ្រុង និង​សាក់​ស៊ី​
ខុស​លក្ខណៈ​បច្ចេកទេស​គឺ​៖​រថយន្ត​ទូ​រី​ស​២​គ្រឿង និង​សាន់​១​គ្រឿង
ត្រូវ​បានអោយ​​ដោះ​កន្ទុយ​ដែល​ត​ខុសច្បាប់​ចេញ និង​រថយន្ត​ធំៗ​៧​
គ្រឿង​ទៀត​បានធ្វើ​កិច្ចសន្យា​កាត់​ទ្រុង និង​សាក់​ស៊ី ដែល​ត​វែង​ខុស
ច្បាប់​ចោល​ដោយ​ខ្លួនឯង បើ​មិន​កាត់​ទ្រុង​និង​សាក់​ស៊ី​ចោល​ដោយ​
ខ្លួនឯង​ទេនោះ ពេល​សមត្ថកិច្ច​ពិ​និ​យ្យ​ឃើញ​ពេល​ក្រោយ ​និង ​ត្រូវ
ធ្វើ​ការផាកពិន័យ​មិន​លើកលែង​ឡើយ​។​

​    ​លោក គ​ង្គ ឃាង បានបញ្ជាក់​អោយដឹងទៀតថា​៖ តាម​លក្ខណៈ​
បច្ចេកទេស​របស់​យានយន្ត​ភ្លៅ​៥ ត្រូវមាន​ប្រវែង​កំណត់​ក្នុង​ផ្លូវច្បាប់
​ប្រវែង​បណ្តោយ​១៦​ម​, និង​ទទឹង​២,៥០​ម ដោយឡែក​កំពស់​ទ្រុង​រថ
យន្ត​មិនអោយ​លើសពី​៣,៥០​ម​ឡើយ​។ ដោយឡែក​រថយន្ត​ធុន​តូច​
ភ្លៅ​២​ភ្លៅ​៣ កំពស់​ទ្រុង​អាច​លើសពី​ដំបូល​កាប៊ីន​រថយន្ត​ត្រឹម​០,៥០​ម
រីឯ​រថយន្ត​ដែលមាន​ទ្រុង​បិត​ជិត​អាច​លើសពី​ដំបូល​កាប៊ីន​០,៨០​ម
ចំពោះ​រថយន្ត​នីសា​ន់ និង​រថយន្ត​ទេសចរណ៍​មិន​អនុញាតិ​អោយ​ត
​កន្ទុយ​ឡើយ​។​

​    ឯកឧត្តមបណ្ឌិត ចេង ញ៉ា​ន់អភិបាលរងខេត្តកំពង់ឆ្នាំងនិងជា
ប្រធាន​អនុគណៈកម្មការ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេក
ទេស​ បាន​អំពាវនាវ​ផងដែរ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ កុំ​ព្យាយាម
​ត​ទ្រុង ឬ​សាក់​ស៊ី​ខុស​លក្ខណៈ​បច្ចេកទេស​បន្តទៀត ដែល​អាច​ប្រ
ឈម​នឹង​ផ្លូវច្បាប់​ដោយ​មិនអាច​លើកលែង​អោយ​ឡើយ ព្រោះថា​កា​រ
ត​ទ្រុង​ឬ​សាក់​ស៊ី​ខុស​លក្ខណៈ​បច្ចេកទេស​គឺអាច​បង្កអោយមាន​គ្រោះ
ថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ និង ​ធ្វើអោយខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​
ផ្លូវថ្នល់ និង​ស្ពាន​របស់​ជាតិ​៕vannak

dsc07956 dsc07977 dsc07983