កំពង់ឆ្នាំង៖ ឆ្នាំសិក្សាឆ្នាំ២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីភាព
ក្នុងពិធីបើកបវេសនកាលថ្មី ក្នុងវិទ្យាល័យ ហ៊ុនសែនរលាប្អៀរ ខេត្តកំពង់ឆ្នាំង
ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានអង្គភាពជុំវិញខេត្តអាជ្ញាធរ
ដែនដីលោកគ្រូអ្នកគ្រូសិស្សនុសិស្សនិង ប្រជាពលរដ្ឋជាមាតាបិតាសិស្ស
តំណាងអង្គការនានាយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តក៏បានអាន
សារលិខិតរបស់សម្តេចតេជោហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះជាថ្ងៃដែលមានអត្ថន័យដ៏ជ្រាលជ្រៅមួយ
សម្រាប់វិស័យអប់រំនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាលឆ្នាំ
សិក្សាថ្មី២០១៦-២០១៧ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មីសម្រាប់សិស្ស
និស្សិត ក្នុងវ័យសិក្សា កុលបុត្រនិងកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់
គ្នាបន្តការសិក្សាទៅ ថ្នាក់ខ្ពស់ទៀតនិងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងសម្រាប់
កុមារ ដែលទើបគ្រប់អាយុត្រូវចូលរៀននោះ។ឯកឧត្តមឈួរច័ន្ទឌឿន អភិបាល
ខេត្តបានបន្តសាលិខិតនោះទៀតថា៖ទិវាដ៏មានសារៈសំខាន់នេះត្រូវបាន
ប្រារព្ធធ្វើឡើងក្នុងបុព្វហេតុ លើកតម្កើងវប្បធម៌ស្រឡាញ់ការសិក្សារៀនសូត្រ
ជាការរំលឹកដាស់កូនខ្មែរគ្រប់រូបដែលជាទំពាំងស្នងឬស្សីដើម្បីបន្តវេនអភិវឌ្ឍន៍
ប្រទេសជាតិ អោយខិតខំរៀនសូត្រសំរាប់ចិញ្ចឹមជីវិតនិងអនាគតផ្ទាល់ខ្លួន
អោយបានប្រកបទៅដោយភាពថ្លៃថ្នូរ ជាពិសេសអោយបានយល់ច្បាស់ថា
ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ ចូលរួមចំណែកលើកតម្កើងកិត្យានុភាពជាតិ
អោយកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្រកបដោយសុខដុមរមនាទៅអនាគត។
ឯកឧត្តមឈួរច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់សិស្សនុសិស្សទាំងអស់អោយខិតខំរៀន
សូត្រស្តាប់បង្គាប់មាតាបិតាលោកគ្រូអ្នកគ្រូនិងជាពិសេសធ្វើយ៉ាងណានៅអោយ
ឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលខុសច្បាប់និងសង្គមស្អប់
ខ្ពើមនិងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។
លោកសោមឡូតនាយកវិទ្យាហ៊ុនសែនរលាប្អៀរបានបញ្ជាក់អោយដឹងថា៖
បច្ចុប្បន្នវិទ្យាល័យមានអគារសិក្សាចំនួន៩ខ្នងចែកចេញជា៤៩បន្ទប់ក្នុងនោះអគារ
ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែនមាន៧ខ្នងស្មើនិង៣៨បន្ទប់។លោកបានបញ្ជាក់បន្តថាថ្មីៗនេះពេលដែលសម្តេចតេជោហ៊ុនសែនអញ្ជើញជួប
សំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សសម្តេចបានផ្តល់នូវអគារ
សិក្សា១ខ្នង២ជាន់ស្មើនិង១២បន្ទប់,របងព័ន្ធជុំវិញ១៨០០ម៉ែត្រកំពស់២ម៉ែត្រនិង
ខ្លោងទ្វារ១,ផ្លូវបេតុងក្នុងចូលសាលានិងតាមមុខអគារប្រវែង៨៨៨ម៉ែត្រ,ជីកស្រះ
ទំហំ១,៥ហិកតាដើម្បីយកដីមកលប់ស្រះចាស់,បំពេញទីធ្លាសាលា,ធ្វើទីលាន
បាល់ទះ,បាល់ទាត់និងបាល់បោះ។លោកបានបញ្ជាក់ទៀតថាសាលាមានបុគ្គ
លិកសរុបចំនួន១០៣នាក់ស្រី៣៦នាក់,សិស្សសរុបចំនួន១.១៧៤នាក់ស្រី៦៥១នាក់។
នៅចុងបញ្ចប់ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងក៏បានឧបត្ថម្ភ
ថវិកា២លានរៀលដល់សាលានិងបានចែកអំណោយដល់សិស្សពូកែចំនួន១០នាក់
និងផ្តល់សំភារៈសិក្សាដែលជាអំណោយរបស់សប្បុរសជនដល់សិស្សានុសិស្សទាំង
អស់ផងដែរ៕vannak