កំពង់ឆ្នាំង៖លោកជំទាវម៉ែននារីសោភ័គអគ្គលេខាធិការរងទី១កាកបាទក្រហម
កម្ពុជាបានជំរុញថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង,ថ្នាក់ដឹកនាំ
អនុសាខាកាកបាទក្រហមក្រុង/ស្រុកទាំង៨ក្នុងខេត្តត្រូវរៀបចំផែនការអោយ
ស្របទៅជាមួយទស្សនៈវិស័យបេសកកម្មទិសដៅយុទ្ធសាស្រ្តនិងវិស័យស្នូល
របស់កាកបាទក្រហមកម្ពុជានិងតាមដានការអនុវត្តផែនការសកម្មភាពរបស់ខ្លួន
កំណត់អោយបាននូវសូចនករច្បាស់លាស់។លោកលោកជំទាវបានជំរុញបែប
នេះនៅពេលដែលលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងការបើកកិច្ចប្រជុំ
ស្តីពីបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
ឆ្នាំ២០១៤.២០១៩រយៈពេល២ថៃ្ងនៅខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី
គណៈកម្មាធិការសាខា,ក្រុមប្រតិបត្តិ,អនុសាខាក្រុងស្រុកនិងយុវជនអ្នកស្ម័គ្រ
ចិត្តកាកបាទក្រហមសរុបចំនួន៤៨រូបនារសៀលថ្ងៃទី០១ខែតុលាឆ្នាំ២០១៦
នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
លោកជំទាវម៉ែននារីសោភ័គបានមានប្រសាសន៍បន្តថា៖ការធ្វើផែនការត្រូវ
ឆ្លើយតបទៅនិងតម្រូវការរបស់ស្ថាប័ននិងផ្តល់ការជឿទុកចិត្តដល់ប្រជាពល
រដ្ឋងាយរងគ្រោះទាំងឡាយដែលកំពុងដង្ហើយហៅអោយជួយសង្រ្គោះនិង
សំរាលទុក្ខលំបាករបស់ពួកគាត់។
លោកជំទាវម៉ែននារីសោភ័គក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាខាកាកបាទ
ក្រហមខេត្តក្រុង/ស្រុកនិងយុវជនអ្នកស្ម័គ្រចិត្តទាំង៤៨រូបដែលបានចូលរួម
ប្រជុំធ្វើផែនការរយៈពេល២ថៃ្ងនេះត្រូវយកចិត្តទុកដាក់ដើម្បីយកផែនការនេះ
ទៅអនុវត្តអោយចំទិសដៅនិងស្របទៅនិងមូលដ្ឋានរបស់ខ្លួនប្រកបដោយ
សូចនករមួយមានប្រសិទ្ធភាពតាមសូចនកររបស់កាកបាទក្រហមកម្ពុជា៕Vannak