ឯកឧត្តមឈួរច័ន្ទឌឿនព្រមទាំងសមាជិកគណបក្សខេត្តកំពង់ឆ្នាំងបានអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីចូលនិវត្តន៍និងគ្រួសារមន្រ្តីទទួលមរណៈភាព


កំពង់ឆ្នាំង ៖ នៅល្ងាចថៃ្ងទី៣១ខែតុលាឆ្នាំ២០១៦ឯកឧត្តមឈួរច័ន្ទឌឿន
អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងរួម


ដំណើរដោយសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងជាច្រើន
រូបទៀតបានអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីចូលនិវត្តន៍និងគ្រួសារមន្រ្តី
ទទួលមរណៈភាពចំនួន៣គ្រួសារដល់លំនៅដ្ឋាន។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឈួរច័ន្ទឌឿនបានពាំនាំប្រសាសន៍
ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចហេងសំរិនប្រធានកិត្តយសគណ
បក្សប្រជាជនកម្ពុជាសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា,
សម្តេចសាយឈុំនិងសម្តេចសខេងអនុប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខមន្រ្តីចូលនិវត្តន៍និងគ្រួសារមន្រ្
តីទទួលមរណៈភាពជានិច្ចមិនដែលបោះបង់ចោលម្តងណាឡើយ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់គ្រួសារទាំង៣សូមថែទាំសុខភាពរស់នៅដោយ
មានអនាម័យល្អ ហូបស្អាតផឹកទឹកឆ្អិនដើម្បីរក្សាសុខភាពអោយបានល្អជួយ
ណែនាំថែរក្សាកូនចៅអោយក្លាយខ្លួនជាទំពាំងដ៏ល្អចូលរួមចំណែកអភិវឌ្ឍន៍
សង្គមជាតិអោយកាន់តែមានការរីកចំរើនថែមទៀតនាពេលអនាគត។
ក្នុងឱកាសនោះឯកឧត្តមព្រមទាំងថ្នាក់ដឹកនាំរួមដំណើរបានឧបត្ថម្ភនូវថវិកា
និងសំភារៈមួយចំនួនដល់គ្រួសារទាំង៣រួមមាន៖១.លោកសូសំអនអតីតស្នង
ការនគរបាលខេត្តនិងលោកស្រីទឹមសុភាពជាមន្រ្តីចូលនិវត្តន៍ស្ថិតនៅភូមិម៉ុង
បារាំងសង្កាត់ប្អេរក្រុងកំពង់ឆ្នាំងទទួលបានថវិកា៥០ម៉ឺនរៀលអង្ករ៥០គីឡូក្រាម
និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។២.គ្រួសារលោកដោសំអុលអតីតស្នង
ការរងនគរបាលខេត្តដែលបានទទួលមរណៈភាពរស់នៅភូមិដំណាក់ពពូល
ទទួលបានថវិកាចំនួន៧០ម៉ឺនរៀលអង្ករ៥០គីឡូក្រាមនិងគ្រឿងឧបភោគ
បរិភោគជាច្រើនទៀត។៣.លោកស៊ូយានអតីតអនុប្រធានមន្ទីរអប់រំយុវជន
និងកីឡាខេត្តរស់នៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងទទួលបានថវិកា
៥០ម៉ឺនរៀលនិងអង្ករ៥០គីឡូក្រាមផងដែរ។
គ្រួសារទាំង៣បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចថ្នាក់ដឹក
នាំគណបក្សប្រជាជនកម្ពុជា,ឯកឧត្តមឈួរច័ន្ទឌឿនព្រមទាំងមន្រ្តីរួមដំណើរ
ដែលបានគិតគូរពីសុខទុក្ខពួកគាត់និងមិនបំភ្លេចពួកគាត់។គ្រួសារទាំងបាន
គោរពជូនពរសម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា,ឯកឧត្តមឈួរច័ន្ទឌឿន
ព្រមទាំងមន្រ្តីរួមដំណើរសូមជួបមានសុខភាពល្អជន្មាយុយឺនយូដើម្បីដឹក
នាំប្រទេសកម្ពុជាអោយកាន់តែរីកចំរើនថែមទៀតទៅអនាគត៕vannak

14606400_629608063894075_3554181040980155742_n 14732392_629609133893968_3628559847196819431_n 14900399_629610523893829_5543456391129787309_n 14900547_629608107227404_6053592147578930876_n 14907556_629610460560502_2723584946898411975_n 14915256_629609313893950_5576576368275954664_n 14925304_629609257227289_5769231558197390486_n 14937242_629610583893823_7921158716047006044_n 14947507_629607923894089_6115856639631807928_n