ឯកឧត្តមឈួរច័ន្ទឌឿនអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសថ្នាក់ដឹកនាំភូមិ៥នៅក្នុងស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថែ្លងថា៖
ការបង្កើតភូមិ៥និងប្រកាស ថ្នាក់ដឹកនាំភូមិក្នុងគោលបំណងសំខាន់គឺចង់


បង្ខិតនិងបំរើសេវាសាធារណៈអោយនៅជិតប្រជាពលរដ្ឋ,ធានាសន្តិសុខ
និងស្ថេរភាពជូនប្រជាពលរដ្ឋអោយកាន់តែល្អនិងប្រសើរជាងមុនស្របតាម
យុទ្ធសាស្រ្តកំណែរទំរង់របស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាត្រូវអោយសេវាសា
ធារណៈនិងបំរើប្រជាពលរដ្ឋនៅជិតពួកគាត់ជានិច្ច។ឯកឧត្តមបានថ្លែងបែប
នេះនាពេលថ្មីៗនៅភូមិសុខសែនជ័យឃុំពាមស្រុកសាមគ្គីមានជ័យខេត្
តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានអង្គភាព
ជុំវិញខេត្តអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ប្រទេសកម្ពុជាយើងធ្លាប់ទទួល
រងនូវសង្រ្គាមរ៉ាំរ៉ៃបណ្តាលអោយប្រទេសជាតិត្រូវបំផ្លាញខេ្ទចដល់ឬសគល់
លើគ្រប់វិស័យពិសេសក្នុងរបបប៉ុលពតប្រជាជនកម្ពុជារស់ដូចសត្វធាតុក្នុង
គុកឥតជញ្ជាំងរងចាំតែថៃ្ងស្លាប់។ដោយគុណសម្តេចទាំងបីនិងថ្នាក់ដឹកនាំ
គណបក្សប្រជាជនព្រមទាំងវីរៈភាពយុទ្ធជនយុទ្ធនារីបានលះបង់សាច់
ស្រស់ឈាមស្រស់បានរំដោះប្រទេសជាតិចេញពីគុកឥតជញ្ជាំងនៅថៃ្ងទី
៧មករាឆ្នាំ១៩៧៩បានចាប់ផ្តើមពីបាតដៃទទេកសាងផងការពារផង។មកដល់ឆ្នាំ១៩៩៨ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែនបានរំលាយអង្គការចាត់តាំងខ្មែរក្រហមចោល
ទាំងស្រុងបានធ្វើអោយប្រទេសជាទិមានសន្តិភាពស្ថេរភាពសុវត្ថិភាពគ្រប់
ទីកន្លែងហើយចាប់ផ្តើមកសាងប្រទេសបន្តមានការរីកចំរើនលើគ្រប់វិស័យ
ដល់បច្ចុប្បន្ននេះ។

ឯកឧត្តមឈួរច័ន្ទឌឿនក៏បានផ្តាំផ្ញើសុំអោយប្រជាពលរដ្ឋទាំងអស់កុំធ្វើ
ចំណាកស្រុកខុសច្បាប់ កុំកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ ត្រូវអប់រំកូនចៅធ្វើ
យ៉ាងណាអោយជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែល
សង្គមស្អប់ខ្ពើម,កុំអោយកាប់ព្រៃខុសច្បាប់,ត្រូវខិតខំថែរក្សាសុខភាពអោយ
បានល្អដោយរស់នៅស្អាតហូបស្អាតនិងផឹកទឹកស្អាតជាពិសេសត្រូវចូលរួម
គោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនិងអនុវត្តអោយបានតាមអនុសាសន៍របស់
សម្តេចតេជោហ៊ុនសែនគឺ(ថៃ្ងនេះថៃ្ងស្អែកកុំអោយមានគ្រោះថ្នាក់ដោយចរាចណ៍)។

ឯកឧត្តមក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋសុំអោយទៅចុះឈ្មោះបោះ
ឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ។

លោកវន ស៊ីផាអភិបាលស្រុកសាមគ្គីមានជ័យបានអោយដឹងថា៖
ការប្រកាសថ្នាក់ដឹកនាំភូមិនៅថៃ្ងនេះមានភូមិសំបុកគ្រាល,ភូមិខ្សាច់ស
ស្ថិតក្នុងឃុំក្រាំងល្វា,ភូមិក្តុលអភិវឌ្ឍន៍ស្ថិតក្នុងឃុំស្វាយជុក,ភូមិសុខ
សែនជ័យស្ថិតក្នុងឃុំពាមនិងភូមិគីរីអភិវឌ្ឍន៍ស្ថិតក្នុងឃុំឈានឡើង
ស្រុកសាមគ្គីមានជ័យ។លោកវនស៊ីផាបានបន្តទៀតថាក្នុងមួយភូមិៗមាន
ប្រធានភូមិ១រូបអនុប្រធានភូមិ១រូបនិងជំនួយការភូមិ១រូប៕vannak

14479538_616871145167767_4559856827093647_n 14492478_616871191834429_1169583919876531036_n 14517616_616871021834446_1061484392631665534_n 14519692_616870968501118_5239375700275701709_n - Copy 14523027_616870895167792_3519142505496558677_n