សមត្ថកិច្ចខេត្តកំពង់ឆ្នាំងរក្សាសណ្តាប់ធ្នាប់សន្តិសុខនិងសុវត្ថិភាពបានល្អជូនប្រជាពលរដ្ឋមកលេងកំសាន្តរយៈពេល៣ថ្ងៃនៅទន្លេផ្សារក្រោមក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ


កំពង់ឆ្នាំង៖  នៅមាត់ទន្លេផ្សារក្រោមក្នុងសង្កាត់កំពង់ផ្សារឆ្នាំង
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជារៀងរាល់ឆ្នាំក្រោយថ្ងៃបុណ្យ


ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង និងមកពីបណ្តាស្រុក
ខេត្តមួយចំនួនទៀត ដែលមានស្រុកកំណើតឬសាច់ញាតិនៅក្នុង
ខេត្តកំពង់ឆ្នាំង តែងនាំគ្នាមកជិះកាណូតលេងកំសាន្តតាមដង
ទន្លេ និងខ្លះក៏នាំគ្នាប្រណាំងកាណូត និងគប់កំប៉ោងដាក់គ្នា
លេងកំសាន្តរយៈពេល៣ថ្ងៃជាប់ៗផងដែរ។

សមត្ថកិច្ចនគរបាលក្រុង និងខេត្តកំពង់ឆ្នាំងដែលបានបញ្ចេញ
ការពារតំបន់កំសាន្តខាងលើនេះបានអោយដឹងថា៖ រយៈពេល
៣ថ្ងៃគឺពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា នេះមា នប្រជាពលរដ្ឋមក
លេងកំសាន្តរាប់ពាន់នាក់ ក្នុងនោះដែលមានអ្នកធ្វើដំណើរតាមរថយន្
តនិងម៉ូតូរាប់ពាន់គ្រឿង និងមានអ្នកជិះកាណូតលេងកំសាន្តរាប់រយ
គ្រឿងផងដែរ។ ចំណែកសណ្តាប់ធ្នាប់ និងសន្តិសុខវិញ គឺប្រជាការពារ
សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ បានសហការគ្នារក្សានិងការពារបាន
ល្អ ពុំមានអំពើលួចឆក់ប្លន់កើតឡើងឡើយ។

ដោយឡែកយោងតាមរបាយការណ៍ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ
២០១៦ អំពីការបូកសារុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ
របស់ស្នងការដ្ឋាននគរបាលខេត្ត
  ក្នុងឱកាសប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ
រយះពេល៣ថ្ងៃគិតពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦
បានអោយដឹងថា៖ បទល្មើសព្រហ្មទណ្ឌបានកើតឡើង១លើក គឺ
ករណីប្រើប្រាស់អាវុធខុសច្បាប់ នៅស្រុកកំពង់លែង ឃាត់ជន
សង្ស័យម្នាក់ កសាងសំណុំរឿងបញ្ជូនទៅតុ លាការខេត្ត។ គ្រោះ
ថ្នាក់ចរាណ៍កើតឡើង១លើក នៅក្នុងស្រុកកំពង់ត្រឡាច រថយន្តបុក
ម៉ូតូ របួសធ្ងន់១នាក់ ខូតខាតម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។
បង្ក្រាបគ្រឿងញៀន០២ករ ណី នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុក
កំពង់ត្រឡាច ឃាត់ខ្លួនមនុស្ស០៣នាក់ ស្រី០១នាក់ដកហូតថ្នាំ
ញៀន០២កញ្ចប់តូច  ទូរសព្ទ័ដៃ០២គ្រឿង  កន្ត្រៃតូច០២  កាំបិត
០១ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។

សភាពការណ៍សន្តិសុខរួមនៅក្នុងខេត្ត កងកម្លាំនគរបាល
គ្រប់ស្រុក សហការជាមួយប្រជាការពារ  កងរាជអាវុធហត្ថស្រុក
ខេត្ត  និងតំបន់ប្រតិបត្តិការស្រុក ខេត្ត  រៀបចំសណ្តាប់ធ្នាប់ និង
ការពារសន្តិសុខ នៅតាមវត្តអារាម ទីប្រជុំជន កន្លែងកំសាន្តនានា
និងការពារថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ  និងប្រប្រជាពលរដ្ឋ
អញ្ជើញមកធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ  និងមកលេងកំសាន្តបានល្អ
ពុំមានគ្រោះថ្នាក់អ្វី ឬអសន្តិសុខអ្វីកើតឡើងនោះឡើយ៕vannak

DSC06309 DSC06311 DSC06312 DSC06315