កំពង់ឆ្នាំង៖ឯកឧត្តមឈួរច័ន្ទឌឿនប្រធានគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានជំរុញអោយសមាជិកសមាជិកា
គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជលគីរី ខេត្ត
កំពង់ឆ្នាំងត្រូវបំរើប្រជាជននិងគិតគូរពីប្រយោជន៍របស់ប្រជាជន
និងប្រទេសជាតិជាធំ។ឯកឧត្តមបានជំរុញបែបនេះនៅក្នុង
ពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចចាត់តាំងគណៈសាខា
គណបក្សប្រជាជនកម្ពុជាចំនួន៤ភូមិក្នុងស្រុកជលគីរី ខេត្តកំពង់
ឆ្នាំងនាព្រឹកថៃ្ងទី៨ខែតុលាឆ្នាំ២០១៦នៅស្នាក់ការគណបក្សប្រជា
ជនកម្ពុជាស្រុកជលគីរីខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូល
រួមពីឯកឧត្តមលោកជំទាវក្រុមការងារចុះស្រុកជលគីរី,ព្រមទាំង
មានការអញ្ជើញចូលរួមពីសមាជិកសមាជិកាមេក្រុមបក្សគ្រប់
លំដាប់ថ្នាក់ក្នុងស្រុកជលគីរីចូលរួម១៦០នាក់ផងដែរ។
ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តថា៖មេក្រុមបក្ស
គ្រប់លំដាប់ថ្នាក់ក្នុងស្រុកជលគីរីត្រូវសហការជាមួយក្រុមការងារចុះ
ជួយស្រុកជលគីរី ចូលរួមបំរើប្រជាជននិងដោះស្រាយបញ្ហាជូនប្រជា
ជនអោយបានទាន់ពេលវេលានិងចូលរួមក្នុងស្រទាប់មហាជនដើម្បី
អោយប្រជាជនទាំងអស់ចូលរួមជាមួយគណបក្សប្រជាជននិងគាំទ្រ
គណបក្សប្រជាជននិងឈានទៅទទួលជ័យជំនៈក្នុងការបោះឆ្នោតឆ្នាំ
២០១៧និង២០១៨ខាងមុខនេះ។
ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍ជំរុញដល់មេក្រុម
បក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជលគីរី ត្រូវយកចិត្តទុកដាក់អប់រំប្រជា
ពលរដ្ឋនៅក្នុងដែនដីទទួលខុសត្រូវរបស់ខ្លួន អោយយល់ដឹងនិងចូល
រួមគោរពច្បាប់ អនុវត្តច្បាប់ទូទៅរបស់ជាតិ ការកែទម្រង់ស៊ីជម្រៅថ្នាក់
ក្រោមជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ
ចតុកោណតំណាក់កាលទី៣របស់ប្រមុខរាជរដ្ឋាភិបាលដែលមាន
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។ឯកឧត្តមក៏បានជំរុញដល់មេក្រុមបក្សគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយ
អោយប្រជាពលរដ្ឋយល់ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា
ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតំណាងរបស់
ខ្លួននៅពេលខាងមុខនេះ។
លោកយិនសាវ៉េនប្រធានគណបក្សស្រុកជលគីរីបានអោយដឹងថា៖
ពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចគណៈសាខាបក្សភូមិក្នុងស្រុក
ជលគីរីមាន៤ភូមិគឺៈភូមិជំពារ,ភូមិតាកាន់ស្ថិតក្នុងឃុំព្រៃគ្រី,ភូមិកំពង់
បាស្រូវនិងភូមិកំពង់បាស្រូវត្បូងស្ថិតក្នុងឃុំជលសារស្រុកជលគីរីខេត្ត
កំពង់ឆ្នាំង៕vannak