ផ្ទះ២ខ្នងជាអំណោយថៃ្លថ្លារបស់សម្តេចតេជោហ៊ុនសែនត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជននិងជាយោធិនពិការភ្នែកទាំងសងខាងនៅស្រុកបរិបូណ៌និងពិការជើងនៅក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ផ្ទះ២ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន
នាយករដ្ឋមន្រ្តីនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រារព្ធពិធី


ប្រគល់ទទួលផ្ទះជូនបុរសពោះម៉ាយអតីតយុទ្ធជននិងជាយោធិនពិការភ្នែកទាំង
សងខាងឈ្មោះអ៊ុតសែអាយុ៥២ឆ្នាំរស់នៅភូមិជើងខ្នាឃុំពន្លៃស្រុកបរិបូណ៌និង
ឈ្មោះយិនសុវណ្ណរ៉េតអាយុ៥៧ឆ្នាំពិការជើងម្ខាងមានកូន៤នាក់រស់នៅភូមិ
ត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនាព្រឹកថៃ្ងទី៣០ខែកញ្ញាឆ្នាំ២០១៦
ក្រោមអធិបតីភាព លោកធនធឿនមេបញ្ជាការកងតំបន់ប្រតិបត្តិការសឹងរង
ខេត្តនិងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយ
មានការអញ្ជើញចូលរួមពីសមាជិកសមាជិកាអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង
,អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋចូលរួមផងដែរ។

លោកចក់កែវចំរើនប្រធានការិយាល័យនៃមន្ទីរសង្គមកិច្ចខេត្តនិងជាសមាជិក
សមាគមអតីតយុទ្ធជនបានអោយដឹងថា៖.ផ្ទះទាំង២ខ្នង ជាអំណោយដ៏ថ្លៃថ្លា
របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងជាប្រធានសមាគមអតីតយុទ្
ធជនកម្ពុជាត្រូវប្រគល់ជូនអតីតយុទ្ធជននិងជាយោធិនពិការ៖១.ឈ្មោះអ៊ុតសែ
អាយុ៥២ឆ្នាំរស់នៅភូមិជើងខ្នាឃុំពន្លៃស្រុកបរិបូណ៌ជាបុរសពោះម៉ាយពិការភ្នែក
ទាំងសងខាងធ្វើពីឈើប្រកស័ង្កសីជញ្ជាំងក្តារចាក់សាបពីក្រោមមានទទឹង៥និង
បណ្តោយ៨ម៉ែត្រ។២.ឈ្មោះយិនសុវណ្ណរ៉េតអាយុ៥៧ឆ្នាំពិការជើង
ម្ខាងមានកូន៤នាក់រស់នៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងធ្វើពី
ជើងប្រកស័ង្កសីជញ្ជាំងស័ង្កសីមានទទឹង៥និងបណ្តោយ៦ម៉ែត្រ។ក្នុងពិធីប្រគល់នោះលោកធនធឿនបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ
និងសំភារៈប្រើប្រាស់និងថវិកាមួយចំនួនដល់គ្រួសារទាំងពីរផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកធនធឿន បានពាំនាំនូវប្រសាសន៍
ផ្តាំផ្ញើ សាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន
នាយករដ្ឋមន្រ្តីនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធ
បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ឯកឧត្តមគន់គីម
និងឯកឧត្តមឈួរច័ន្ទឌឿន ដែលកន្លងមកសម្តេចនិងឯកឧត្តមតែងតែ
នឹករលឹក គិតគូរពីសុខទុក្ខ ពីផលលំបាកក្នុងការរស់នៅរបស់បងប្អូន
គ្រប់ទីកន្លែងជាពិសេសអតីតយុទ្ធជននិងជាយោធិពិការ ពេលដែល
មានទុក្ខលំបាក គឺសម្តេចនិងឯកឧត្តមតែងជួយដល់បងប្អូនគ្រប់ៗគ្នា
ទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកធនធឿនបានបន្តថា៖ទោះបីផ្ទះនេះវាតូចល្មម  តែវាអាចជួយ
អោយគ្រួសារទាំង២ស្នាក់នៅដែលជាកម្មសិទ្ធិរបស់ខ្លួនសមរម្យដូច
ប្រជាពលរដ្ឋដទៃបាន។

លោកធនធឿនក៏បានផ្តាំផ្ញើដល់គ្រួសារទាំង២ត្រូវខិតខំថែរក្សាសុខភាព
ដោយរស់នៅស្អាតហូបស្អាតផឹកស្អាតនិងត្រូវធ្វើយ៉ាងជៀសវាងអំពើ
អប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
គ្រួសារអតីតយុទ្ធជននិងជាយោធិពិការទាំង២បានថ្លែងអំណរគុណយ៉ាង
ខ្លាំងដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន,សម្តេចកិត្តិព្រឹទ្ធ
បណ្ឌិតប៊ុនរ៉ានីហ៊ុនសែន,ឯកឧត្តមគន់គីមនិងឯកឧត្តឈួរជ័ន្ទឌឿនព្រម
ទាំងអាជ្ញាធរដែនដីដែលបានជួយសំរាលការលំបាករបស់គាត់ សូមគោរពជួនពរដល់សម្តេច,ឯកឧត្តមលោកជំទាវលោកលោកស្រី
ទាំងអស់ សូមទទួលបានជ័យជំនះគ្រប់តួនាទីភារកិច្ច ដើម្បីដឹកនាំ
ប្រទេសជាតិប្រកបដោយសុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿង
រហូតតទៅ៕vannak

S4230018 S4230021 S4230027 S4230029 S4230032 S4230033 S4230034 S4230035 S4230039 S4230041 S4230043 S4230045 S4230048