កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី២៩ខែកញ្ញាឆ្នាំ២០១៦ ម្តេចចៅហ្វាវាំង
វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម
ទេសរដ្ឋមន្ត្រី គុយ សុផល រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅក្រសួង
ព្រះបរមរាជវាំង និងឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់
ឆ្នាំង,លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ក្នុងស្រុកកំពង់ត្រឡាច
និងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករបាន
ចូលរួម ពិធីកាន់បិណ្ឌ វេនទី១៣នេះដែរ។
ពិធីបុណ្យ កាន់បិណ្ឌនេះ បានប្រារព្ធធ្វើទៅតាមគន្លងប្រពៃណី
ព្រះពុទ្ធ សាសនា ដោយមានការថ្វាយនូវគ្រឿងសក្ការៈបូជាចំពោះ
ព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃ យើង និងបាន
ប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល
ដើម្បីគោរព រំឭកដល់គុណបុណ្យព្រះរតនត្រ័យ
កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំងបាននិមន្ត
ព្រះសង្ឃក្នុងវត្តនីមួយៗ ស្វាធ្យាយជយន្តោចម្រើនព្រះបរិត្ត ពុទ្ធពរ
ជ័យមង្គលជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល និងថ្នាក់ដឹក
នាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំង,ខេត្តកំពង់ឆ្នាំង,
ស្រុកកំពង់ត្រឡាច,ស្រុកសាមគ្គីមានជ័យ និង ពុទ្ធបរិស័ទចំណុះជើងវត្ត
ទាំង៣ក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ និងឧទ្ទិសដល់
វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែក
ឋានទៅ, ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះ
បង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់
ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋ
ទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។
នៅក្នុង ឱកាសនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល និងថ្នាក់
ដឹកនាំ នៃក្រសួងព្រះបរមរាជវាំង,ខេត្តកំពង់ឆ្នាំងស្រុកសាមគ្គីមានជ័យ
,ស្រុកកំពង់ត្រឡាច និង ពុទ្ធបរិស័ទចំណុះជើងវត្ត៣មានវត្តលាជ
ស្ថិតក្នុងស្រុកកំពង់ត្រឡាច,វត្តហង្សឈូកនិងវត្តត្បែងខ្ពស់ស្រុកសាមគ្គី
មានជ័យ បានអញ្ជើញរាប់បាត្រព្រះសង្ឃចំនួន៥៣អង្គក្នុងនោះព្រះចៅ
អធិការ៣អង្គ ក្នុង១អង្គៗប្រគេនចង្ហាន់១ស្រាក់ទេយ្យទាន១កញ្ចប់ ព្រះចៅអធិការ៣អង្គក្នុង១ៗអង្គទទួលបានបច្ច័យ១០ម៉ឺនរៀលនិង
មន្រ្តីសង្ឃ៥០អង្គក្នុងមួយៗអង្គទទួលបានបច្ច័យចំនួន៥ម៉ឺនរៀល។ សម្តេចចៅហ្វាវាំងក៏ប្រគេនទេយ្យទាននិងបច្ច័យសំរាប់កសាងសមិទ្ធ
ផលក្នុងវត្តក្នុងវត្តទាំង៣ក្នុងមួយវត្តៗទទួលបានអង្ករ១០០គីឡូក្រាម
,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស,មី២កេសនិងត្រីខ១២កំប៉ុងនិង
បច្ច័យ១លានរៀល។
សូមបញ្ជាក់ថា៖បុណ្យ ភ្ជុំបិណ្ឌឬបិណ្ឌភ្ជុំជាបុណ្យតាំងពីដូនតាតាំងមក
ពីបុរាណតម្រូវប្រារព្ធពិធីធ្វើនៅ តាមទីវត្ដអារាមនានាទាំងអស់រយៈ
ពេល១៥ថ្ងៃនិង១៥យប់គឺចាប់ពីថ្ងៃ១រោច ខែភទ្របទដល់ថ្ងៃ១៤រោច
ខែភទ្របទគេហៅថា «ថ្ងៃកាន់បិណ្ឌឬដាក់បិណ្ឌ» ឯ ថ្ងៃ១៥រោចខែភទ្រ
បទ គឺមានតែរយៈពេល១ថ្ងៃនេះគេហៅថាជាថ្ងៃភ្ជុំបិណ្ឌ ដែលជា
ថ្ងៃធ្វើបុណ្យរួមគ្នាគ្រប់ក្រុមវេនទាំងអស់និងពុទ្ធបរិស័ទជិត ឆ្ងាយបាន
អញ្ជើញជួបជុំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃទាំងចង្ហាន់ ពេលព្រឹកខ្លះ
និងទាំងចង្ហាន់ពេលថ្ងៃត្រង់ខ្លះ។ ជាពិសេសគោលបំណងនៃបុណ្យនេះ
គឺគេហៅថាបុណ្យកតញ្ញុតាធម៌ដែលផុសចេញ ពីសន្ដានចិត្ដនៃ
ពុទ្ធបរិស័ទឬប្រជាពលរដ្ឋខ្មែរទាំងមូលតែម្ដង។vannak