ឯកឧត្តមឈួរច័ន្ទឌឿនអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសអនុក្រឹត្យស្តីពីបង្កើតឃុំក្តុល សែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបាន
ថែ្លងថា៖ការបង្កើតឃុំក្តុលសែនជ័យគោលបំណងសំខាន់គឺចង់
បង្កិលសេវាសាធារណៈអោយនៅជិតប្រជាពលរដ្ឋ,ធានាសន្តិសុខ


និងស្ថេរភាពជូនប្រជាពលរដ្ឋអោយកាន់តែល្អនិងប្រសើរជាងមុន
ស្របតាមយុទ្ធសាស្រ្តកំណែរទំរង់របស់រាជរដ្ឋាភិបាលធ្វើយ៉ាងណា
ត្រូវអោយសេវាសាធារណៈនៅជិតប្រជាពលរដ្ឋជានិច្ច។ឯកឧត្តម
បានថ្លែងបែបនេះនាព្រឹកថៃ្ងទី២២ខែកញ្ញាឆ្នាំ២០១៦នៅវត្តក្តុល
ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោក
លោកស្រីប្រធានអង្គភាពជុំវិញខេត្តអាជ្ញាធរដែនដីនិងប្រជាពល
រដ្ឋចូលរួមជាង៦០០នាក់ផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ប្រទេសកម្ពុជាយើង
ធ្លាប់ទទួលរងនូវសង្រ្គាមរ៉ាំរ៉ៃបណ្តាលអោយប្រទេសជាតិត្រូវបំផ្លាញ
ខេ្ទចដល់ឬសគល់លើគ្រប់វិស័យពិសេសក្នុងរបបប៉ុលពតប្រជាជន
កម្ពុជារស់ដូចសត្វធាតុក្នុងគុកឥតជញ្ជាំងរងចាំតែថៃ្ងស្លាប់។ដោយគុណសម្តេចទាំងបីនិងថ្នាក់ដឹកនាំគណបក្សប្រជាជនព្រមទាំង
វីរៈភាពយុទ្ធជនយុទ្ធនារីបានលះបង់សាច់ស្រស់ឈាមស្រស់បានរំដោះ
ប្រទេសជាតិចេញពីគុកឥតជញ្ជាំងនៅថៃ្ងទី៧មករាឆ្នាំ១៩៧៩បានចាប់
ផ្តើមពីបាតដៃទទេកសាងផងការពារផង។មកដល់ឆ្នាំ១៩៩៨ដោយ
សារនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែនបានរំលាយអង្គការចាត់តាំងខ្មែរក្រហមចោលទាំងស្រុង
បានធ្វើអោយប្រទេសជាទិមានសន្តិភាពស្ថេរភាពសុវត្ថិភាពគ្រប់ទី
កន្លែងហើយចាប់ផ្តើមកសាងប្រទេសបន្តមានការរីកចំរើនលើគ្រប់
វិស័យដល់បច្ចុប្បន្ននេះ។

ឯកឧត្តមឈួរច័ន្ទឌឿនក៏បានផ្តាំផ្ញើសុំអោយប្រជាពលរដ្ឋទាំងអស់កុំ
ធ្វើចំណាកស្រុកខុសច្បាប់ត្រូវអប់រំកូនចៅធ្វើយ៉ាងណាអោយជៀសឆ្ងាយ
ពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម,កុំអោយកាប់
ព្រៃខុសច្បាប់,ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អដោយរស់នៅស្អាតហូប
ស្អាតនិងផឹកទឹកស្អាតជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ
គោកថ្មីនិងអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន
គឺ(ថៃ្ងនេះថៃ្ងស្អែកកុំអោយមានគ្រោះថ្នាក់ដោយចរាចណ៍)។

ឯកឧត្តមឈួរច័ន្ទឌឿនក៏បានជំរុញដល់អាជ្ញាធរដែនដីនិងមន្រ្តីជំនាញ
សុរិយោដីត្រូវធ្វើយ៉ាងណាចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយ
បានទាន់ពេលវេលាមិនត្រូវធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ឡើយ
ហើយចំពោះប័ណ្ណដែលនៅសេសសល់ត្រូវចែកអោយអស់ជូនប្រជាពលរដ្ឋ។

លោកម៉េងហាក់អភិបាលស្រុកទឹកផុសបានអោយដឹងថា៖យោងតាម
អនុក្រឹត្យលេខ១៥២អនក្រ.បកចុះថៃទី១៨ខែកក្កដាឆ្នាំ២០១៦សំរេចត្រូវបង្កើត
ឃុំក្តុលសែនជ័យនៃស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដោយកាត់យក៦ភូមិពីឃុំក្រាំង
ស្គារមាន៦ភូមិគឺភូមិអញ្ជាញ,ភូមិដំណាក់អំពិល,ភូមិដំណាក់ខ្លុង,ភូមិក្តុល,ភូមិ
អូរល្ពៅនិងភូមិតាឱស។លោកម៉េងហាក់បានបន្តទៀតថាៈឃុំក្តុល
សែនជ័យមានព្រំប្រទល់ខាងជើងទល់និងស្រុកបរិបូណ៌និងខេត្ត
ពោធិ៍សាត់,ខាងត្បូងទល់និងឃុំជៀប,ខាងកើតទល់ឃុំក្រាំងស្គារ,ខាង
លិចទល់និងខេត្តពោធិ៍សាត់។ឃុំក្តុលសែនជ័យមានប្រជាពលរដ្ឋ
សរុបចំនួន៦.២៨៧នាក់ស្រី៣.០៨៥នាក់ស្មើនិង១.៥១៥គ្រួសារ
និងប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើងមាន៣.៨២៣នាក់
ស្រី១.៨២១នាក់៕vannak

14355725_609722852549263_2853298361113970727_n 14358665_609723092549239_7544590664723927997_n 14370135_609722935882588_7970411588942621899_n 14390823_609723065882575_4269683156145947391_n 14446176_609723015882580_4097283004781319476_n