ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តព្រមទាំងមន្រ្តីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌទី៦នៅវត្តក្តុលស្ថិតក្នុងស្រុកទឹក ផុសខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលត្រូវ
ជាថ្ងៃកាន់បិណ្ឌវេនទី៦ឯកឧត្តមឈួរច័ន្ទឌឿនអភិបាល
ខេត្តកំពង់ឆ្នាំងព្រមទាំង ឯកឧត្តមអភិបាលរងខេត្ត ប្រធាន


អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ក្នុងស្រុក
ទឹកផុសគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋបានអញ្ជើញ
ចូលរួមកាន់បិណ្ឌ វេនទី៦នៅវត្តក្តុលស្ថិតក្នុងស្រុក
ទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុង ពិធីកាន់បិណ្ឌវេនទី៦នេះផងដែរ ឯកឧត្តមឈួរច័ន្ទឌឿន
ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុ
មួយចំនួន អង្ករ១០០kg.ទឹកក្រូច៥កេស. មី៥កេសព្រមទាំង
សំភារៈបរិក្ខាមួយចំនួនទៀតនិងបច្ច័យចំនួន៥០ម៉ឺនរៀល
ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្តុល
ទុកកសាង សមិទ្ធផលក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់
និង ទេយ្យវត្ថុដល់ព្រះសង្ឃ៦ អង្គក្នុងមួយៗសាដក១និង
បច្ច័យ ៥ម៉ឺនរៀល លោកយាយជីតាជី៦៣៥នាក់ក្នុងម្នាក់ៗ
៥ពាន់រៀផងដែរ។ បន្ទាប់មកឯកឧត្តមឈួរច័ន្ទឌឿន និង
លោកជំទាវ ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពល
រដ្ឋបានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណ
ក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបាន
ចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែល
បានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋ
ដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយ
មន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខ
គ្រប់ៗគ្នា។vannak

14355067_609719732549575_715750605058362489_n 14390707_609719639216251_848080581424729941_n 14449953_609719789216236_6207821319239727340_n