កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ៣គ្រួសារ គឺ២គ្រួសារនៅក្នុងស្រុករលាប្អៀរ
និង១គ្រួសារនៅក្នុងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦
នេះលោកជំទាវ វណ្ណ លុយ ជាសមាជិកកិត្តិយសថ្នាក់កណ្តាលកាកបាទ
ក្រហមកម្ពុជា និងលោកជំទាវ កែ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់
ឆ្នាំង និងសហការីអមដំណើរ បានចុះផ្តល់អំណោយផ្ទះ២ខ្នងដោយផ្ទាល់
ដៃដល់មូលដ្ឋាន ក្រោយពីលោកជំទាវ និងសប្បុរជនមួយចំនួនបានរួមគ្នា
ជួយកសាង និងលោកយាយចាស់ជរា១គ្រួសារទៀតទទួលបានជាថវិកា។
លោក ឈាង វណ្ណៈ មន្ត្រីក្នុងក្រុមការងារមនុស្សធម៌ខាងលើនេះបាន
អោយដឹងថា៖ ក្រុមគ្រួសារប្រជាពលរដ្ឋក្រីក្រទាំង៣គ្រួសារខាងលើនេះ
មាន៖ ១.ស្រ្តីឈ្មោះ ពិន ស៊ីធឿន អាយុ៤២ឆ្នាំ ជាស្ត្រីមរម៉ាយមាន
កូន៧នាក់ រស់នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ទទួល
បានផ្ទះឈើប្រក់ និងបាំងសង្ក័សី១ខ្នង ទំហំ៥ម គុណ៦ម ចំណាយកសាង
អស់ថវិកាសរុប ៥.៧៩០.០០០រៀល ក្នុងនោះមានថវិកាលោកជំទាវ
វណ្ណ លុយ ១២៥ម៉ឺនរៀល , លោកជំទាវ កែ ចន្ទ័ មុនី ២០ម៉ឺនរៀល ,
លោកជំទាវ តុង ណារី២០ម៉ឺនរៀល , ឯកឧត្តម លាង សេង ២៦០ដុល្លា ,
ឯកត្តម កែវ ពៅ ២០០ដុល្លា , លោក សោម ភិរុណ ១០ម៉ឺនរៀល ,
លោក ម៉ែន យឿន ដី១០ឡាន និងសប្បុរជនមួយចំនួនទៀត ១លានរៀល។
នៅក្នុងថ្ងៃប្រគល់ផ្ទះនេះដែរ លោកជំទាវទាំង២ បានឧបត្ថម្ភថវិកាចំនួន
២៥ម៉ឺនរៀលថែមទៀត កាកបាទក្រហមខេត្តអង្ករ៣០គីឡូ លោក
កែវ ចក់ចំរើន និងលោកឡូត ចៅអធិការវត្តទួលខ្សាច់ សំភារៈប្រើប្រាស់
មួយឈុតមាន ចានបាយ ស្លាបព្រា ឆ្នាំងបាយសម្ល ចានស្រាក់ មុងភួយ
កន្ទេល និងទឹកត្រីទឹកស្អីវ ។
២.លោកយាយ ចាន់ មុំ អាយុ៧៥ឆ្នាំ ជាចាស់ជរាទុរគត៌ រស់នៅភូមិ
ត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ទទួលបានថវិកាចំនួន៣៥ម៉ឺនរៀល។
៣.លោក គឹម ឡុង អតីតមន្ត្រីរាជការ ចូលនិវត្តន៍និងភិរិយា រស់នៅភូមិឃ្លាំងប្រាក់
សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ទទួលបានការជួយជុលផ្ទះបាយ១ល្វែងពីលោកជំទាវ
ទាំង២ អស់ទឹកប្រាក់សរុប ២៣៥ម៉ឺនរៀល ដែលក្នុងនោះគឺថវិកាលោក ជំទាវ
កែ ចន្ទ័មុនី១៨៥ម៉ឺនរៀល និងលោកជំទាវវណ្ណ លុយ ៥០ម៉ឺនរៀល នៅក្នុងពេល
ប្រគល់ផ្ទះនោះដែរ លោកជំទាវទាំង២និងក្រុមការងារ ក៍បានឧបត្ថម្ភថវិកាបន្ថែម
ជូន២៥ម៉ឺនរៀល កាកបាទក្រហមក្រុងកំពង់ឆ្នាំងជួយអង្ករ៣០គីឡូ មី១កេះ និង
សំភារៈហូបចុកមួយចំនួនទៀត។
ក្នុងពេលប្រគល់ផ្ទះ និងចែកជូននូវអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រទាំង
៣គ្រួសារ ខាងលើនេះលោកជំទាវទាំង២ ក៏បានពាំនាំនូវការផ្តាំផ្ញើ
សាកសួរសុខទុក្ខពីសម្តេចគតិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងគិតគូរអំពីសុខទុក្ខដល់
ប្រជាពលរដ្ឋក្រីក្រគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ពូជសាសន៍
និងនិន្នាការនយោបាយអ្វីឡើយ។ លោកជំទាវក៏បានផ្តាំផ្ញើរដល់
ប្រជាពលរដ្ឋទាំងអស់ត្រូវតស៊ូចិញ្ចឹមកូនចៅអោយបានរៀនសូត្រល្អ
យកចិត្តទុកដាក់ធ្វើស្រែចំការ ចិញ្ចឹមសត្វ ដាំដុះបន្លែបង្កាជុំវិញផ្ទះ
ដើម្បីដោះស្រាយជីវភាពនៅក្នុងគ្រួសារអោយបានធូរធា។
នៅក្នុងពេលទទួលអំណោយខាងលើនេះដែរ ប្រជាពលរដ្ឋក្រីក្រ
អាជ្ញាធរមូលដ្ឋាន ក៏បានថ្លែងអំគុណយ៉ាងជ្រាវជ្រៅដល់លោក
ជំទាវទាំង២ ក្រុមការងារ និងសប្បុរសជនទាំងអស់ំសូមជួបប្រទះតែនឹង
សេចក្តីសុខ មានជ័យជំនះគ្រប់តួនាទីភារកិច្ច ដើម្បីចូលរួមជា
មួយប្រមុខរាជរដ្ឋាភិបាល កសាងទឹកដីនៃព្រះរាជណាចក្រកម្ពុជា
របស់យើង អោយមានសុខសន្តិភាព សប្បូរសប្បាយរុងរឿងរហូតតទៅ៕
vannak