កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី២១ខែកញ្ញាឆ្នាំ២០១៦ ម្តេចចៅហ្វាវាំង វរវៀង
ជ័យអធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម
ទេសរដ្ឋមន្ត្រី គុយ សុផលរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅក្រសួងព្រះ
បរមរាជវាំង និង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះ
បរមរាជវាំង,លោកជំទាវកែច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌល
កំពង់ឆ្នាំង,លោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្ត,ឯកឧត្តម
ឧកញ៉ាកុយសុវណ្ណអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ
ស្រុកកំពង់ត្រឡាច,ប្រធានអង្គភាពជុំវិញខេត្តអាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៤ក្នុងឃុំតាជេសស្រុកកំពង់
ត្រឡាចខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករបានចូលរួម ពិធីកាន់បិណ្ឌ
វេនទី៥នេះដែរ។
ពិធីបុណ្យ កាន់បិណ្ឌនេះ បានប្រារព្ធធ្វើទៅតាមគន្លងប្រពៃណី
ព្រះពុទ្ធ សាសនា ដោយមានការថ្វាយនូវគ្រឿងសក្ការៈបូជាចំពោះ
ព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃ យើង និងបាន
ប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល
ដើម្បីគោរព រំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ
ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃក្នុងវត្តនីមួយៗ
ស្វាធ្យាយជយន្តោចម្រើនព្រះបរិត្ត ពុទ្ធពរជ័យមង្គលជូនចំពោះ
សម្តេចចៅហ្វាវាំង គង់ សំអុល និងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ នៃក្រសួង
ព្រះបរមរាជវាំង,ខេត្តកំពង់ឆ្នាំង,ស្រុកកំពង់ត្រឡាច និង ពុទ្ធបរិស័ទចំណុះ
ជើងវត្ត ទាំង៤ក្នុងស្រុកកំពង់ត្រឡាច និងឧទ្ទិស
ដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន
ដែលបានចែកឋានទៅ, ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី
ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋ
ដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ
និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះដែរសម្តេចចៅហ្វាវាំងគង់សំអុលនិងថ្នាក់ដឹកនាំ
នៃក្រសួងព្រះបរមរាជវាំង,ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង,ស្រុកកំពង់ត្រឡាច
និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៤មានទ្រាជើង,វត្តថ្មី,វត្តចាស់និងវត្
តភ្នំក្រុងបានអញ្ជើញរាប់បាត្រព្រះសង្ឃចំនួន៤៨អង្គក្នុងមួយអង្
គចង្ហាន់១ស្រាក់,ទេយ្យទាន១កញ្ចប់បច្ច័យ៥ម៉ឺនរៀលចំពោះព្រះ
អធិការ៤អង្គក្នុងមួយអង្គៗបច្ច័យចំនួន១០ម៉ឺនរៀលផងដែរ។
សម្តេច ចៅហ្វាវាំងក៏ប្រគេនទេយ្យទាននិងបច្ច័យសំរាប់កសាង
សមិទ្ធផលក្នុងវត្តក្នុងវត្តទាំង៤ក្នុងមួយវត្តៗទទួលបានអង្ករ១០០
គីឡូក្រាម,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស,មី២កេសនិង
ត្រីខ១២កំប៉ុង។
សូមបញ្ជាក់ថា៖បុណ្យ ភ្ជុំបិណ្ឌឬបិណ្ឌភ្ជុំជាបុណ្យតាំងពីដូនតាតាំង
មកពីបុរាណតម្រូវប្រារព្ធពិធីធ្វើនៅ តាមទីវត្ដអារាមនានាទាំងអស់
រយៈពេល១៥ថ្ងៃនិង១៥យប់គឺចាប់ពីថ្ងៃ១រោច ខែភទ្របទដល់
ថ្ងៃ១៤រោច ខែភទ្របទគេហៅថា «ថ្ងៃកាន់បិណ្ឌឬដាក់បិណ្ឌ»
ឯ ថ្ងៃ១៥រោចខែភទ្របទ គឺមានតែរយៈពេល១ថ្ងៃនេះគេហៅ
ថាជាថ្ងៃភ្ជុំបិណ្ឌ ដែលជាថ្ងៃធ្វើបុណ្យរួមគ្នាគ្រប់ក្រុមវេនទាំង
អស់និងពុទ្ធបរិស័ទជិត ឆ្ងាយបានអញ្ជើញជួបជុំគ្នាយកចង្ហាន់
ប្រគេនព្រះសង្ឃទាំងចង្ហាន់ ពេលព្រឹកខ្លះនិងទាំងចង្ហាន់ពេល
ថ្ងៃត្រង់ខ្លះ។ ជាពិសេសគោលបំណងនៃបុណ្យនេះគឺគេហៅ
ថាបុណ្យកតញ្ញុតាធម៌ដែលផុសចេញ ពីសន្ដានចិត្ដនៃពុទ្ធ
បរិស័ទឬប្រជាពលរដ្ឋខ្មែរទាំងមូលតែម្ដង។vannak