ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោកជំទាវព្រមទាំងមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌទី៥ នៅវត្តកន្លង់ ស្ថិតក្នុងស្រុកជលគីរី


 

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលត្រូវ
ជាថ្ងៃកាន់បិណ្ឌវេនទី៥ឯកឧត្តមឈួរច័ន្ទឌឿនអភិបាល
ខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំង ឯកឧត្តមអភិបាល


រងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
មន្រ្តីរាជការ ក្នុងស្រុកជលគីរីគ្រប់លំដាប់ថ្នាក់និងប្រជាពល
រដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៥នៅវត្តក្បាលកន្លង់
ស្ថិតក្នុងឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ក្នុង ពិធីកាន់បិណ្ឌវេនទី៥នេះផងដែរ ឯកឧត្តមឈួរច័ន្ទឌឿន
និង លោកជំទាវ ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាន
នាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន៦.០០០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្បាលកន្លង់
ទុកកសាង សមិទ្ធផលក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង
ទេយ្យវត្ថុដល់ព្រះសង្ឃ អង្គក្នុងមួយៗសាដក១និង បច្ច័យ ៥ម៉ឺនរៀល
លោកយាយជីតាជី២០០នាក់ក្នុងម្នាក់ៗ ៥ពាន់រៀផងដែរ។ បន្ទាប់
មកឯកឧត្តមឈួរច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងថ្នាក់ ដឹកនាំ
មន្រ្តីរាជការនិងប្រជាពលរដ្ឋបានបង្សុកូលនិង បានរាប់បាត ដើម្បី
ឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន
ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី
ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែល
បានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង
ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។vannak

14457518_609716952549853_5107819887334505981_n 14457489_609716812549867_7681923002481738825_n 14446062_609716885883193_8456244444669210131_n