កំពង់ឆ្នាំង ៖ នារសៀលថៃ្ងទី២០ខែកញ្ញាឆ្នាំ២០១៦នៅសាលប្រជុំមន្ទីរ
សាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន ចាន់ថុល
ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង ក្រសួងសាធារណការ និងដឹកជញ្ជូន
និងឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតី
ភាពក្នុងពិធី ជួបសំណេះសំណាលនិងបំពាក់គ្រឿងឥស្សរិយយស
ជូនមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូ
ក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកលោកស្រីប្រធានអង្គ
ភាពជុំវិញខេត្តលោកលោកស្រីមន្រ្តីរាជការមន្ទីរសាធារណៈនិង
ដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋ
មន្រ្តី បានជម្រាបជូនអ្នកចូលរួម មកពីខេត្តទាំងពីរ អំពីការធ្វើកំណែ
ទម្រង់ នាពេលបច្ចុប្បន្ន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ទាក់ទងនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ការធ្វើឲ្យ
ប្រសើរឡើង និងបង្ខិតសេវាសាធារណៈ ឲ្យទៅជិតប្រជាពលរដ្ឋ ការកែ
លម្អ និងរក្សាគុណភាពផ្លូវថ្នល់ជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឲ្យ មន្ត្រី
ទាំងអស់រួបរួមសហការគ្នា បន្តផ្តល់សេវាសាធារណៈ ប្រកបដោយ
ប្រសិទ្ធភាព និងតម្លាភាព ដើម្បីលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋ
ដែលយើងទាំងអស់គ្នា មានកាតព្វកិច្ចបម្រើពួកគាត់។
នៅចុងបញ្ចប់ឯកឧត្តមក៏បានបំពាក់គ្រឿងឥស្សរិយយសដល់មន្រ្តីរាជការ
ដែលមានគុណសម្បត្តិក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិនិងបាន
ចែកអំណោយជូនមន្រ្តីរាជការផងដែរ៕vannak