កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រនិងជនចាស់ជរាកុមារកំព្រា
ប្រមាណជា៤០០នាក់មកពី៤៨ភូមិក្នុងស្រុកកំពង់ត្រឡាចត្រូវ
បានទទួលអំណោយផ្ទាល់ដៃពីសប្បុរសជននៃសហគមអាសាហ្ហ
,(ASAS)និងយូស៊ីម(USIM)ប្រទេសម៉ាឡេស៊ីតាមរយៈមូលនិធិអភិវឌ្ឍន៍
អង្គការម៉ូស្លឹមខេត្តកំពង់ឆ្នាំង ។
ពិធីនេះបានប្រារព្វឡើងនាថ្ងៃទី១២កញ្ញា
២០១៦នៅក្នុងបរិវេណព្រះវិហាឥស្លាមក្នុងភូមិត្រពាំងជ្រៅឃុំឈូកស
ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម
ឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួម
លោកជំទាវតុងណារីឯកឧត្តមម៉ាត់ម៉ូតសមាជិកក្រុមប្រឹក្សាខេត្ត,
លោកស្រីផុនស៊ីទីនូរអៃសះជាតំណាងម្ចាស់ជំនួយមកពីប្រទេស
ម៉ាឡេស៊ីរួមនិងសហការី តាមរយៈលោកតាំហាជីហាសឹម
មូលនិធិអភិវឌ្ឍន៍អង្កការម៉ូស្លីមខេត្តកំពង់ឆ្នាំងរួមនិងលោក
លោកស្រីប្រធានមន្ទីរជុំវិញខេត្ត,កងកំលាំងប្រដាប់អាវុធនិង
ប្រជាពលរដ្ឋចូលរួមជាច្រើនផដែរ ។
អំណោយ ដែលបាននាំយកមកចែកជូនដោយផ្ទាល់ដៃក្នុងថ្ងៃនេះ
ក្នុងមួយគ្រួសាទទួលបានអង្ក១០គីឡូក្រាម ត្រី១០កំប៉ុង នំទឹក
ដោះគោ សម្រាប់កុមា ចំពោះសិស្សានុសិស្សក្រីក្រកុមាកំព្រាក្នុង
ស្រុកកំពង់ត្រឡាច២២នាក់ក្នុងម្នាក់ៗទទួលបានកង់១គ្រឿង ,
សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស៣៥០នាក់ និងប្រគល់ អណ្តូង
ស្នប់១៨៥ដាក់អោយប្រើប្រាស់នៅតាមបណ្តាភូមិនានាក្នុងស្រុកកំពង់
ត្រឡាច ហើយម៉ាស៊ិនភ្លើង២គ្រឿងនិងកង្ហា៨គ្រឿងប្រគល់ជូនវិហា
ឥស្លាមពីរក្នុងឃុំឈូកសសម្រាប់ប្រើប្រាស់និងឧបត្ថម្ភគោ១២៥ក្បាល
និងពពែ១៥ក្បាលសម្រាប់រៀបអាហារសាមគ្គីក្នុងពិធីបុណ្យហាជ
នេះផងដែរ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម
ឈួរចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានប្រសាសន៍ពាំនាំ
ប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីសម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី
ហ៊ុនសែនដែលកន្លងមកសម្តេចតែងតែគិតគូពីសុខទុក្ខ
និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយ
មិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ ។
ឯកឧត្តមឈួរ ចន្ទ័ឌឿនបានមានប្រសាសន៍បន្តថា៖អំណោយ
ដែលបាននាំយកមកធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ
ឥស្លាមនៅពេលនេះវាតិចតួចក៏ពិតមែនតែវាអាចជួយសម្រួល
ដល់ការលំបាកខណៈដែលបងប្អូនកំពង់ជួបប្រទះការខ្វះ
ខាតបានមួយគ្រាផងដែរ ។
ឯកឧត្តមឈួរ ចន្ទ័ឌឿនក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន
ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នជានិច្ចលើ
បញ្ហាសុខភាពព្រោះរដូវនេះជារដូភ្លៀងធ្លាក់អាចលិច
ចេញជាជម្ងឺផ្សេងៗកើតឡើងជាយថាហេតុនិងសូមអំពាវ
នាវដល់បងប្អូនដែលគ្រប់អាយុបោះឆ្នោតសូមទៅចុះឈ្មោះបោះ
ឆ្នោតអោយបានគ្រប់ៗគ្នា និងសុំចូលរួមគោរពច្បាប់ចរាចរណ៍
ទាំងអស់គ្នា។
នៅចុងបញ្ចប់គណអធិបតីបានចែកអំណោយជាគ្រឿងឧបភោគ
បរិភោគនិងសម្ភារៈបរិក្ខារប្រើប្រាស់ពីម្ចាស់ជំនួយមកពី
ប្រទេសម៉ាឡេស៊ីជូនដល់ប្រជាពលរដ្ឋផងដែរ ។
គួបញ្ជាក់ចាក់ផងដែរថានៅខែសីហា២០១៦កន្លងទៅថ្មីៗ
ក៍មានការចុះចែកសម្ភារះសឹក្សារនិងកង់១០០គ្រៀងដល់កុមារង
គ្រោះកំព្រានិងគ្រឿងឧបភោគបរិភោគដល់ជនចាស់ជរាជន
ក្រីក្រពិសេសអណ្តូទឹក សម្រាប់ប្រើប្រាស់ ៕vannak