នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តមហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសារ នៅសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត គណៈកម្មការរៀបចំការប្រលងយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តមប៊ូ ជុំសេរី និងឯកឧត្តម ហ៊ី ណាត បានថ្លែងថា៖សិស្សានុសិស្សដែលបានចូលមកប្រឡងឆ្នាំនេះមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗដោយពិនិត្យមើលទៅឃើញថា ក្មួយៗសិស្សានុសិស្សគោរពបាននូវគោលការណ៍ និងលក្ខខណ្ឌរបស់ក្រសួងអប់រំបានកំណត់។ឯកឧត្តម ក៏បានផ្តាំផ្ញើអោយប្អូនៗក្មួយៗដែលជាបេក្ខជនប្រលងទាំងអស់ ត្រូវរក្សាភាពសេចក្ដីថ្លៃថ្នូរ ត្រូវខិតខំយកចិត្តទុកដាក់ចំពោះកិច្ចការប្រឡង និងជាពិសេសគោរពអោយបានខ្ជាប់ខ្ជួននូវវិន័យ បទបញ្ជាផ្ទៃក្នុង ក្នុងពេលប្រលងតាមបទបញ្ជារបស់ក្រសួងធ្វើយ៉ាងណាអោយបាននិទ្ទេសល្អៗគ្រប់គ្នាៗ។
លោកគិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖នៅខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៥មណ្ឌលក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមាន៤មណ្ឌលសរុបមាន១០៣បន្ទប់ និងបេក្ខជនចូលប្រលងសរុបមានចំនួន២៥៥៣នាក់ ស្រី១២៩២នាក់។ថ្នាក់វិទ្យាសាស្រ្តមាន១មណ្ឌលស្មើ៣២បន្ទប់បេក្ខជនប្រលង៧៧៨នាក់ ស្រី៣៣៥នាក់។