គ្រួសាររងគ្រោះរលំផ្ទះនិងគ្រួសារជួបការលំបាកបានទទួលអំណោយពីលោកជំទាវកែ ច័ន្ទមុនី និងព្រះសង្ឃ


នៅ​ព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង រួម​ដំណើរ​ដោយ​ឯកឧត្តម​ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត លោក​ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រម​ទាំង​សហការី​បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ផ្ទាល់​ខ្លួន​និង​ព្រះសង្ឃ​ជូន​ដល់​គ្រួសារ​រង​គ្រោះ​រលំ​ផ្ទះ​ដោយ​ខ្យល់​កន្រ្តាក់ និង​គ្រួសារ​ជួប​ការ​លំបាក​ចំនួន៥​គ្រួសារ​នៅ​ភូមិកំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ជលគីរី ខេត្តកំពង់ឆ្នាំង។
លោក​ថោង ចំរើន បាន​អោយ​ដឹង​ថា៖អំណោយ​ដែល​បាន​ផ្ដល់​ជូន​មាន​ចំនួន៥​គ្រួសារ​ក្នុង​មួយគ្រួសារៗ​ទទួល​បាន​អង្ករ៥០​គីឡូក្រាម មី១កេស ទឹក​ស៊ីអ៊ីវ​១យួរ ទឹកត្រី​១យួរ ឃីត​មួយ​កញ្ចប់ និង​ថវិកា៥០.០០០​រៀល ក្រៅ​ពី​នេះ លោក​ជំទាវ​ក៏​បាន​ឧបត្ថម្ភក៏​ដល់​អ្នក​ចូល​រួម​១០នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន១០.០០០រៀល​ផងដែរ​។លោក​បាន​បន្ត​ថា៖អំណោយ​និង​ថវិកា​ដែល​បាន​ចែក​ជូន​ថៃ្ងនេះ​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម​ស៊ុន សុវណ្ណារិទ្ធ លោក​និង​មន្រ្តី​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះអង្គ​ហែម ឡូត ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​វាលុការាម ហៅ​វត្ត​ទួល​ខ្សាច់ ព្រះអង្គ​ខុន ថុន ព្រះវិន័យធរ​គណ​ខេត្ត និង​ជា​ព្រះអនុគណ​ក្រុង​កំពង់​ឆ្នាំង និង​ព្រះអង្គ​ព្រហ្ម នរៈសិដ្ឋ ព្រះគ្រូ​ចៅ​អធិការ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព។

 

ឆ្លៀត​ក្នុង​ឪកាស​នោះ​ដែរ លោក​ជំទាវ​ក៏ បាន​សំណូម​ពរ​សូម​អោយ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​រស់នៅ​ហូប​ចុក ត្រូវ​មាន​អនាម័យល្អ ចៀសវាង​ការ​កើត​មាន​ជំងឺ​ដង្កាត់​ផ្សេងៗ យាយី​នៅ​ក្នុង​គ្រួសារ ដែល​ធ្វើ​អោយ​ខាតបង់​ថវិកា​នៅ​ក្នុង​គ្រួសារ ដែល​កំពុង​តែជួប​ការ​ខ្វះ​ខាត។

១

២

៣

៤