អតីតជាយោធិនពិការ និងយោធិនបោះបង់ចោលការងារ បាន​ទទួល​អំណោយ​ជាសម្ភារៈ និង​ថវិកា​ពី​ក្រុម​ការងារ​ថ្នាក់​កណ្ដាល និង​ថ្នាក់​ខេត្ត​កំពង់​ឆ្នាំង


ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម អ៊ុក សុខុន ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំថ្មឥដ្ឋ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច រួមជាមួយលោកមេបញ្ជាការ-មេបញ្ជាការរង ផ្នែកសឹករងកំពង់ត្រឡាច លោកអធិការនគរបាលស្រុក លោកនាយប៉ុស្តិ៍ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងយកនូវសម្ភារៈ ថវិកាមួយចំនួន ជូនដល់បងប្អនអតីតជាយោធិនពិការ និងយោធិនបោះបង់ចោលការងារ ដែលកំពុងជួបការលំបាក ចំនួន ២ គ្រួសារ នៅភូមិត្រពាំងក្តា ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

អំណោយជូនលោក សន ឈឿន មានជំងឺស្លាប់មួយចំហៀងខ្លួន សរុបថវិកា ២៥ម៉ឺនរៀល អង្ករ២ការ៉ុង ត្រីខ២យួរ មី១កេះ និងទឹកក្រូច ១កេះ។

ចំណែកឯលោក វង ស៊ុំ អតីតជាទាហាន បោះបង់ចោលការងារ បច្ចុប្បន្នគាត់មានជំងឺភ្នែក ទទួលបានថវិកា ១០ម៉ឺនរៀល អង្ករ ២ ការ៉ុង ត្រីខ ២យួរ មី១កេះ និងទឹកក្រូច១កេះ។

១

២

៣

៤