ពិធីប្រកាសសេចក្តីសំរេចគណៈចលនាមហាជនទាំង៥របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង


ព្រឹកថៃ្ងទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់​ឆ្នាំង បាន​ប្រារព្ធ​ពិធី​ប្រកាស​សេចក្តី​សំរេច​គណៈចលនា​មហាជន​ទាំង៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ឯកឧត្តម សោម សុផាត លោក​ជំទាវ ដោក សុទ្ធា ឯកឧត្តម ម៉ែន ធឿន និង​ឯកឧត្តម ម៉ាត់ មូត ជា​អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម លោកជំទាវ​អនុប្រធាន​គណបក្ស​ខេត្ត ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិក សមាជិកា​គណៈចលនា​មហាជន​ទាំង​៥​សរុប​ចំនួន​៥១៣​នាក់​ផង​ដែរ។

 

ថ្លែង​ក្នុងពិធីនោះ ឯកឧត្តម​ឈួរ ច័ន្ទឌឿន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់​ឆ្នាំង​បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ត្រូវ​បំរើ​ប្រជាជន និង​គិត​គូ​ពី​ប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ​ជាធំ។ឯកឧត្តម បន្ត​ថា​៖សមាជិក សមាជិកចលនា​គណៈចលនា​មហាជន​ទាំង​៥​ ដែល​ជា​សមាជិក​ សមជិកា​គណបក្ស​ប្រជាជន​ត្រូវ​ចូល​រួម​បំរើ​ប្រជាជន​និងដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​អោយ​បាន​ទាន់​ពេលវេលា និង​ចូល​រួម​ក្នុង​ស្រទាប់​មហាជន​ដើម្បី​អោយ​ប្រជាជន​ទាំង​អស់​ចូល​រួម​ជា​មួយ​គណបក្សប្រជាជន និង​គាំទ្រ​គណបក្សប្រជាជន ដើម្បី​​ឈាន​ទៅទទួលជ័យជំះក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោត​ថ្នាក់​ជាតិ នាឆ្នាំ​២០១៨​ខាង​មុខ​នេះ​។
ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖អនុវត្ត​តាម​សេចក្តី​សំរេច​របស់​គណៈកម្មធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា ត្រូវ​បាន​អនុញ្ញាត​អោយ​គណបក្ស​ខេត្ត​បង្កើត​គណៈចលនា​មហាជន​របស់​ខ្លួន​នៅ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​ ដែល​ក្នុង​នោះ​មាន​គណៈចលនា​មហាជនថ្នាក់ខេត្ត ថ្នាក់​មន្ទីរអង្គភាព​ជុំវិញ​ខេត្ត ថ្នាក់​ក្រុង ស្រុក និង​ថ្នាក់​ឃុំ សង្កាត់ផងដែរ ។ការងារ​របស់​គណៈចលនាមហាជន​គ្រប់​ជាន់​ថ្នាក់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អប់រំ​មហាជន​នៅ​គ្រប់មជ្ឈដ្ឋាន​ក្នុង​ដែន​ដី​ទទួល​ខុស​ត្រូវ​របស់​ខ្លួន អោយ​យល់​ដឹង និង​ចូល​រួម​គោរព​ច្បាប់​ អនុវត្ត​ច្បាប់​ទូទៅរបស់​ជាតិ ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ថ្នាក់​ក្រោម​ជាតិ និង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់​កាល​ទី៣រ​​បស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មានសម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន​ជា​នាយករដ្ឋ​មន្រ្តី។​

 

ឯកឧត្តមម៉ាត់ ម៉ូត អនុប្រធាន​គណៈប្រចាំការ​គណបក្ស​ប្រជាជនកម្ពុជា ខេត្ត បាន​អាន​សេចក្តី​សំរេច​សមាសភាព​គណៈចលនាមហាជន​ទាំង៥​របស់​ខេត្ត គោល​បំណង​សំខាន់​មាន​តួនាទី​ជំនួយ​ការ​អោយ​គណបក្ស​ខេត្ត ក្នុង​អនុវត្ត​ការងារ​គោលនយោបាយ​របស់​គណបក្ស​អោយ​ចូល​ជ្រៅ​ក្នុង​ស្រទាប់​មហាជនយុវជន​ កម្មករកម្មការិនី និយោជិត និង​ជា​មួយអង្គការ​សង្គម​នានា​សំដៅ​ធ្វើ​យ៉ាងណា​អោយ​ទទួល​បាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​គោល​នយោបាយ​របស់​គណបក្ស៕

១

២

៣

៤

៥