ពិធី​សំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស​មូលដ្ឋាន​ស្រុក​កំពង់លែង


ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត បានចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សមូលដ្ឋានមកពីគ្រប់ឃុំក្នុងស្រុកកំពង់លែង ចំនួន ៤០៣នាក់។

ឯកឧត្ដមបានផ្ដាំផ្ញើការនឹករលឹកពីសម្ដេចប្រមុខគណបក្ស និងសម្ដែងនូវការកោតសរសើរដល់មន្ត្រីបក្សគ្រប់ថ្នាក់ដែលបានខិតខំបម្រើប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

មន្ត្រីបក្សគ្រប់ថ្នាក់ប្ដេជ្ញាខិតខំបំពេញការងារឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត និងប្ដេជ្ញាដណ្ដើមជ័យជំនះជូនបក្ស នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ – ២០១៨ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើន សម្បូណ៌សប្បាយ រុងរឿង។

1

2

3