ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​មូលដ្ឋាន​ស្រុក​ទឹក​ផុស


ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ទឹក​ផុស ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង​ជា​ប្រធាន​គណបក្សខេត្ត បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​មូលដ្ឋាន​មក​ពី​គ្រប់​ឃុំ​ក្នុង​ស្រុក​កំពង់លែង ចំនួន ៤៣៥​នាក់​។

ឯកឧត្ដម​បាន​ផ្ដាំ​ផ្ញើ​ការ​នឹក​រលឹក​ពី​សម្ដេច​ប្រមុខ​គណបក្ស និង​សម្ដែង​នូវ​ការ​កោត​សរសើរ​ដល់​មន្ត្រី​បក្ស​គ្រប់​ថ្នាក់​ដែល​បាន​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ។

មន្ត្រី​បក្ស​គ្រប់​ថ្នាក់​ប្ដេជ្ញា​ខិត​ខំ​បំពេញ​ការងារ​ឲ្យ​កាន់​តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត និង​ប្ដេជ្ញា​ដណ្ដើម​ជ័យជំនះ​ជូនបក្ស នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ – ២០១៨ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​មាន​ការ​អភិវឌ្ឍ រីក​ចម្រើន សម្បូណ៌​សប្បាយ រុងរឿង។

1

2

3

4