ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន 200នាក់ ដឹកនាំដោយឯកឧត្តម យឹម លាង បានអញ្ជើញចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សរុបចំនួន ៣.១៥៥ នាក់ ក្នុងនោះមាន ពិនិត្យជម្ងឺភ្នែកចំនួន ៧០៩ នាក់ ពិនិត្យជម្ងឺទូទៅ និងកុមារ ចំនួន ១.៨០៤ នាក់ វះកាត់តូច ចំនួន ១៩ នាក់ ពិនិត្យមាត់ ធ្មេញចំនួន ៥២៣ នាក់ និងពិនិត្យអេកូ ចំនួន ១០០ នាក់។
ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ សឹង ស៊ីយុត ទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច កម្លាំងប្រជាការពារ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក ឃុំ ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។