ឯកឧត្តមសៀតគឹមលៀងអញ្ជើញចូលរួមកាន់បិណ្ឌ៤នៅវត្តត្រពាំងចាន់ស្រុកបរិបូណ៌ ខេត្ត​កំ​ពង់​ឆ្នាំង


នៅព្រឹកថៃ្ងទី០១ខែតុលា ឆ្នាំ២០១៥ ឯកឧត្តមសៀតគឹ មលៀងអភិបាលរងខេត្ត បានដឹកនាំមន្រ្តីរាជការអង្គភាពជុំវិញខេត្ត មន្រ្តីរាជការស្រុក បរិបូណ៌ ទៅចូលរួមកាន់បិណ្ឌ​វេន​ទី៤ នៅវត្តត្រពាំងចាន់ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ។

ឯកឧត្តម សៀត គឹមលៀង​បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាទាំងពីរជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីសម្តេចតែង
គិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងព្រះសង្ឃទាំងអស់ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោ មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ការរីកចំរើនទាំងអស់នេះអាស្រ័យដោយប្រទេសយើងមានស្ថេរភាព និងសន្តិភាពពេញលេញផងដែរ។អ្វីៗដែលយើងមាននៅថៃ្ងនេះគឹដោយសារមានថៃ្ងជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលជាកំណើតទី២របស់យើងទាំងអស់គ្នា។ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនិងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣នៃរាជរដ្ឋាភិបាលអាណត្តិទី៥ដែលដឹកនាំដោយសម្តេចតជោបានកើតចេញពីឆន្ទៈរាស្រ្តពិតប្រាកដដែលប្រជាជនភាគច្រើនបានគាំទ្រ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព ដោយរស់នៅស្អាតហូបស្អាតផឹកទឹកស្អាត និងសូមអោយមាតាបិតាអាណាព្យាបាលទាំងអស់ដែលមានកូនគ្រប់អាយុចូលរៀនត្រូវនាំកូនចៅទៅចុះឈ្មោះអោយបានទាន់ពេលវេលាតាមការកំណត់របស់ក្រសួងអប់រំ។

ជាចុងក្រោយ ឯកឧត្តមសៀត គឹមលៀង ព្រមទាំងអ្នករួមដំណើរទាំងអស់បាន ប្រគេនសាដក និងបច្ច័យដល់ព្រះសង្ឃ៨អង្គអាចារ្យសរុបបច្ច័យ៣០០.០០០រៀល ជូនថវិកាដល់យាយជី តាជីចំនួន១៧៧នាក់ក្នុងម្នាក់ៗ៥.០០០រៀលកុមារតូចៗ១១៥នាក់ ក្នុងម្នាក់ៗចំនួន១.០០០រៀលឧបត្ថម្ភធ្វើម្ហូប៦០០.០០០រៀល និងបានប្រគេនបច្ច័យ២.០១៨.០០០រៀលសំរាប់ក៏សាងសមិទ្ធផលនានាក្នុងវត្តផងដែរ។នៅចុងបញ្ចប់ឯកឧត្តមព្រមទាំងអ្នកចូលរួមទាំងអស់បានរាប់បាតដើម្បីឧទ្ទិសកុសលដល់ជីដូនជីតាបងប្អូនសាច់ញ្ញាតិទាំង៧សន្តានបុព្វបុរសយុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិតដើម្បីជាតិនិងប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតដោយរបបប៉ុល ពតផងដែរ៕

1

2

3

4

8

5

6

7