សម្តេចចៅហ្វាវាំងគង់ សំអុល អញ្ជើញចូលរួមកាន់បិណ្ឌទី៩នៅវត្តចំនួន៣ក្នុងស្រុកបរិបូណ៌


នៅព្រឹកថៃ្ងទី៦ ខែតុលា ឆ្នាំ២០១៥ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទេសរដ្ឋមន្ត្រី គុយ សុផល រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅក្រសួងព្រះបរមរាជវាំង ឯកឧត្តមសៀត គឹមលៀង អភិបាលរងខេត្តព្រមទាំងឯកឧត្តមលោកជំទាវលោក លោកស្រី ប្រតិភូព្រះបរមរាជវាំង មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមយ៉ាងច្រើនកុះករក៏បានចូលរួមកាន់បិណ្ឌទី៩នៅវត្តក្បាលដំរី វត្តពន្លៃ និងវត្តក្រោលជីក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ្នង។

ពិធីបុណ្យ កាន់បិណ្ឌនេះ បានប្រារព្ធធ្វើទៅតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា ដោយមានការថ្វាយនូវគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃ យើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរព រំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃ ស្វាធ្យាយជយន្តោចម្រើនព្រះបរិត្ត ពុទ្ធពរជ័យមង្គលជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំងថ្នាក់នាំខេត្តកំពង់ឆ្នាំងអាជ្ញាធរស្រុកបរិបូណ៌ និង ពុទ្ធបរិស័ទចំណុះជើងវត្ត ក្បាលដំរី,វត្តពន្លៃ,វត្តក្រោលជី ទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខសេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ។

នៅក្នុង ឱកាសនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំងប្រគេចង្ហាន់បរិក្ខានិងបច្ច័យដល់ព្រះវត្តទាំង៣មានចំនួន៣៩អង្គក្នុងនោះព្រះចៅអធិការ៣អង្គក្នុង១អង្គៗចង្ហាន់១ស្រាក់ ទេយ្យទាន១កញ្ចប់ បច្ច័យ១០ម៉ឺនរៀលនិងព្រះសង្ឃ៣៦អង្គក្នុង១អង្គៗចង្ហាន់១ស្រាក់ ទេយ្យទាន១កញ្ចប់ បច្ច័យ៥ម៉ឺនរៀល និងក្នុងមួយវត្តៗទទួលបានអង្ករ១០០គីឡូក្រាម ទឹកក្រូច៥កេស មី៥កេស ទឹកបរិសុទ្ធ៥កេស ត្រីខ២៤កំប៉ុងនិងបច្ច័យ១លានរៀលសំរាប់កសាងសមិទ្ធផលនានាក្នុងវត្តផងដែរ។សម្តេចចៅហ្វាវាំងក៏បានជូនយាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមចំនួន៦៧៧នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥ពាន់រៀល និងកុមារតូចៗចំនួន១.០១០នាក់ក្នុងម្នាក់ៗទទួលបានស្ករគ្រាប់និងថវិកា១ពាន់រៀលផងដែរ។

សូមបញ្ជាក់ផងដែរថា៖រយៈពេល ១៤ថៃ្ងគេឱ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ចំ ណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃ ជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ដែលជាថ្ងៃចុងក្រោយនេះ ដែលមានឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ៕

S3540029

S3540034

S3540034

S3540039

S3540048

S3540050

S3540063

S3540080

S3540099

S3540111

S3540116