ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីក្រុង Quangzhou នៃខេត្ត Guangdong


ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីក្រុង Quangzhou នៃខេត្ត Guangdong របស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Zhou Yifeng ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន HONGDAXINGYE Group។គោលបំណងសំខាន់នៃកិច្ចប្រជុំពិភាក្សា គឺដើម្បីសិក្សា ស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំមានការចូលរួមផងដែរពី ឯកឧត្ដម ហ៊ី ណាត ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម មន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីររ៉ែនិងថាមពល និងតំណាងសមាគមចិនប្រចាំខេត្តកំពង់ឆ្នាំង។

១

២

៣

៤

៥៦

៧