ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុកបរិបូណ៌


ព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅសាលាស្រុកបរិបូណ៌ មានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុកបរិបូណ៌ ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងទាំងបី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប ១.០៦១នាក់។

ក្នុងពិធីនេះ ដែរឯកឧត្តមអភិបាលខេត្ត បានចែកជូនថវិកាលើកទឹកចិត្តរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន និងសប្បុរសជនជូនដល់សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងស្រុកបរិបូណ៌ចំនួន ១៥៩នាក់ ម្នាក់ៗទទួលបានថវិកា ៥០.០០០ រៀល និង ប្រជាពលរដ្ឋចូលរួម ៦០០ នាក់ ម្នាក់ៗ ទទួលបាន ក្រម៉ា ១។

១

២

៣

៤

៥

៦

៧

៨

៩

១០