បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ នៅក្នុងភូមិសាស្ត្រស្រុកចំនួន៤ ជាប់ដងទន្លេសាប ខេត្ត​កំពង់ឆ្នាំង


កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍នេសាទ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ នៅក្នុងភូមិសាស្ត្រស្រុកចំនួន៤ ជាប់ដងទន្លេសាប។
ប្រតិបត្តិការចុះបង្ក្រាបដឹកនាំដោយ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល រួមជាមួយលោកនាយរងខណ្ឌទាំង៥នាក់ ចែកចេញជា៥មុខសញ្ញា មានកម្លាំងសរុបចំនួន៥៧នាក់ កាណូត១៦គ្រឿង។ មុខសញ្ញាទី១នៅក្នុងស្រុកកំពង់លែង ដឹកនាំដោយលោក ម៉ប់ សាម៉ុន មានកម្លាំង១៥នាក់ កាណូត៤គ្រឿង មុខសញ្ញាទី២នៅក្នុងស្រុកបរិបូរណ៌ដឹកនាំដោយលោក លី ឡា មានកម្លាំង៨នាក់ កាណូត៣គ្រឿង មុខសញ្ញាទី៣នៅក្នុងស្រុកជលគីរី ដឹកនាំដោយលោក ប្រាក់ លាងហួរ មានកម្លាំង១៩នាក់ កាណូត៥គ្រឿង មុខសញ្ញាទី៤នៅក្នុងស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក អ៊ឹង ជីប៉ោ មានកម្លាំង៩នាក់ កាណូត៣គ្រឿង និងមុខសញ្ញាទី៥ចុះត្រួតពិនិត្យចល័តដឹកនាំដោយលោក សោម ភិរុណ មានកម្លាំង៦នាក់ កាណូត១គ្រឿង សរុបមុខសញ្ញាទាំង៥មានកម្លាំង៥៧នាក់ កាណូត១៦គ្រឿង។
លទ្ធផលសំរេចបាន៖ កំទេច និងរើរុះបំផ្លាញរបាំងចាប់ត្រីចំនួន៣១កន្លែង ក្នុងនោះមានរបាំងព្រួល និងរបាំងសាច់អួនរាំងផ្ជឹតព្រែកចំនួន១១របាំង ប្រវែង២៣៥ម៉ែត្រ របាំងសាច់អួនដាក់លបចំនួន១២របាំង ប្រវែង៥៤៥ម៉ែត្រ របាំងស្បៃមុង៨របាំង ប្រវែង៣៦០ម៉ែត្រ។ បំផ្លាញចោលលបឫស្សី៤៥លប លបលូសាច់អួន១៣លប បង្គោល១.៣០០ដើម និងបានចាក់លែងត្រីចំរុះក្នុងលបចូលទន្លេវិញចំនួន៥៨០គីឡូ។

1

2

3