ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស មានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន១២៦នាក់ ស្រី៦៥នាក់ ដែលជាសិស្សនៃវិទ្យាល័យហ៊ុនសែន ទឹកផុស ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងមានការអញ្ជើញចូលរួមពីលោកជំទាវ ដោក សុទ្ធាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកទឹកផុស ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងស្រុក។