អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបំរេីសេវានិងដោះស្រាយ សំណូមពរដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយ បានទាន់ពេលវេលា


កំពង់ឆ្នាំងៈលោកបណ្ឌិតចេង ញ៉ាន់និង លោកកែវ ពៅ ក្រុមការងារ
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានក្រុមការងារ

ចុះជួយស្រុកកំពង់លែងបានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់
បំរេីសេវានិងចុះជួបបងប្អូនប្រជាពលរដ្ឋដោះស្រាយសំណូមពរដែល
ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ ពេលវេលា
ដើម្បីឱ្យពួកគាត់បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។
លោកបណ្ឌិតចេង ញ៉ាន់ និង លោកកែវ ពៅបានជំរុញបែបនេះនាថ្ងៃទី
២៣ខែកក្កដាឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជន
កម្ពុជាកំពង់លែងក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរដែន
ដីគ្រប់លំដាប់ក្នុងស្រុកកំពង់លែង។
លោក ក៏បានផ្តាំផ្ញេីដល់ ក្រុមប្រឹក្សាឃុំ ភូមិ ទាំងអស់ របស់គណបក្ស
ប្រជាជនកម្ពុជាចាប់ពីពេលនេះទៅ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការ
បំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ឲ្យកាន់តែបាន
ល្អប្រសើរជាងមុន។ ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការ
បម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងារ
រដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន។vannak

20264666_800456943475852_849174407331267491_n 20264765_800456956809184_8944802646343633437_n 20264925_800456993475847_952996736810933715_n