កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានថ្លែងថា៖នគរបាលជាអ្នករក្សាការពារនគរ ដោយត្រូវយកសមត្ថ
ភាពនិងជំនាញ ផ្អែកតាមគោលការណ៍ច្បាប់ បទបញ្ជារ ទៅអនុវត្តន៍
ដោយផ្ទាល់ ដើម្បីការពារសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀប
រៀបរយសាធារណៈនៅក្នុងសង្គម។
ឯកឧត្តមបានថ្លែងបែបនេះនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុង
ពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ញាជីវៈនគរបាល នៅក្នុងសាលា
នគរបាលជាតិភូមិភាគ៦(នៅក្នុងខេត្តកំពង់ឆ្នាំង) លើកទី២ និងប្រកាស
តាំងស៊ុប សិក្ខាកាមជាសិស្សនាយនគរបាល នាយនគរបាលរង ចំនួន
១៧៦នាក់ ។
ឯកឧត្តម ម៉ា ឈឿន បានបន្តថា៖ ក្រសួងមហាផ្ទៃគឺជាសេនាធិការ
អោយប្រមុខរាជរដ្ឋាភិបាល ចំណែកបណ្ឌិត្យសភានគរបាលកម្ពុជា គឺជា
សេនាធិការអោយករសួងមហាផ្ទៃ ក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរ
បាលជាតិអោយមានសមត្ថភាព មានគុណភាព ដើម្បីបំពេញជូនអង្គភាព
ចំណុះនានាអោយមានកងកម្លាំងគ្រប់គ្រាន់។ ព្រោះនគរបាលគឺជាដៃស្តាំ
និងជាសេនាធិការអោយប្រមុខរាជរដ្ឋាភិបាលដែ លកើតឡើងដោយស្រប
ច្បាប់ និងត្រូវបង្ក្រាបដាច់ខាត រដ្ឋប្រហារខុសច្បាប់ បាតុកម្មខុសច្បាប់ ឬ
បដិវត្តពណ៌ ដែលធ្វើអោយសង្គមជាតិចលាចលអសន្តិសុខ។
ឯកឧត្តមក៏បានផ្តាំផ្ញើថា៖ ក្នុងពេលនេះប្អូនៗទាំងអស់បានពេញសិទ្ធ
ជានគរបាលហើយ មិនមែនជាជនស៊ីវិលដូចមុនទៀតឡើយ។ ដូច្នេះក្នុង
នាមជាមន្ត្រីនគរបាលជាតិ ជាអ្នកបំរើប្រជាពលរដ្ឋត្រូវប្រកាន់នូវអត្តចរិក
ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ចំពោះការងារ។ ទន្ទឹមនេះដែរពេល
ត្រឡប់ទៅធ្វើការនៅអង្គភាពវិញ ត្រូវបន្តយកចិត្តទុកដាក់ស្វ័យសិក្សា
ដោយត្រូវចាត់ទុករៀមច្បងចាស់ និងប្រធានអង្គភាពគឺជាគ្រូ ជាសាលា
រៀនដែលយើងត្រូវរៀនសូត្រ និងតែត្រូវគោរពក្រមសីលធម៌ គោរពវិន័យ
របស់កងកម្លាំងអោយបានល្អ ដើម្បីក្លាយខ្លួនជានគរបាលដ៏រឹងមាំមានសមត្ថ
ភាព និងកុំភ្លេចពាក្យសម្បថនិងសច្ចាប្រណិ តធានក្នុងពេលនេះគឺត្រូវតែ
គោរពនិងធ្វើអោយបាន។ ដោយឡែកតាមគោលការណ៍ក្រសួងមហាផ្ទៃ
អ្នកមករៀនលើកទី១មិនទទួលបានជោគជ័យ ត្រូវចូលរៀនលើកទី២ទៀត
ហើយបើរៀនលើកទី២មិនជោគ ជ័យទៀត គឺមិនអាវតាំងស៊ុបជាមន្ត្រីក្នុង
ក្របខណ្ឌ័នគរបាលជាតិកម្ពុជាបានឡើយ ។
នៅក្នុងពិធីនេះដែរ តាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី
រត្ន័ ចំរើន នាយកសាលានគរបាលជាតិភូមិភាគ៦ បានអោយដឹងថា៖ ការ
បណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី២នេះមានសិស្សនាយ
នគរបាល នាយនគរបាលរងចំនួន១៨០នាក់ ជានារី៤៤នាក់ ។ សិស្សជ័យ
លាបភីទាំងអស់ត្រូវបានទទួលវិញ្ញាបនប័ត្រ និងបានប្រកាសតាំងស៊ុបក្នុង
ក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជា តាមនិតិវិធីជាធរមាន។ ដោយឡែកក្នុង
វគ្គនេះសិស្សប្រឡងធ្លាក់មានចំនួន៤នាក់ មិនត្រូវបានតាំងស៊ប់ក្នុងក្របខណ្
ឌ័ក្នុងពេលនេះទេ ដោយត្រូវតាំងស៊ប់នៅពេលប្រឡងជាប់ពេលក្រោយទៀត។ ក្រោយពេលវគ្គបណ្តុះបណ្តាលលើកទី២នេះត្រូវបញ្ចប់រួចរាល់ ការបណ្តុះ
បណ្តាលលើកទី៣ នឹងត្រូវចាប់បន្តនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ជាបន្តទៀត។
នៅចុងពិធីនេះដែរ ឯកឧត្តម ម៉ា ឈឿន ជាគណៈអធិបតីក៏បានផ្តល់កិត្ត
យស បំពាក់ឋានន្តរស័ក្តិ និងបា នប្រគល់វិញ្ញាបនប័ត្រសិក្សាជូនដល់សិស្ស
ជ័យលាបភីចំនួន៣៥រូប ក្នុងចំណោមសិស្សជ័យលាបភី ចំនួន១៧៤នាក់ និងថតរូបទុកជាអនុស្សាវរីយជាមួយសិស្សទាំងអស់ផងដែរ៕ vannak