ខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងលើកទិសដៅការងារឆមាសទី២ឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត


កំពង់ឆ្នាំង៖ នៅព្រឹកថៃ្ងទី១៧ខែកក្កដាឆ្នាំ២០១៧នៅសាលប្រជុំសាលា
ខេត្តកំពង់ឆ្នាំងមានប្រារព្ធបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាស


ទី១និងលើទិសដៅការងារឆមាសទី២ឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត។ ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្
តកំពង់ឆ្នាំងនិងលោកម៉ែនធឿនសមាជិកក្រុមប្រឹក្សាខេត្តដោយមានការចូល
រួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្តនិង
អភិបាលក្រុងស្រុកសរុប១៤៣នាក់។

មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្ត
កំពង់ឆ្នាំងបានថ្លែង ថា៖គោលបំណងដើម្បីត្រួតពិនិត្យ ឆ្លុះបញ្ចាំងនូវវឌ្ឍន
ភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវ ចំណុច
ខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បទពិសោធន៍ល្អៗ និងដំណោះស្រាយ
ដែលបានអនុវត្តរយៈពេល១ឆមាសកន្លងទៅនេះ ឈានទៅរក្សាការពារ
សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយជូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត រស់នៅសុខដុមរម្យនាមាន
ជីវភាពធូរធារកើនឡើងជាលំដាប់ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិសមាជិកាអង្គ

ប្រជុំទាំងអស់ក្រោយពីបានពិនិត្យមើលរបាយការណ៍ស្តីពីលទ្ធផលការងារឆមាស
ទី១និងទិសដៅឆមាសទី២ឆ្នាំ២០១៧ត្រូវរួមគ្នាពិនិត្យពិភាក្សាផ្លាស់ប្តូរនូវបទ
ពិសោធន៍និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយទទួលបាន
លទ្ធផលល្អមានតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ សំដៅអោយប្រជាពលរដ្ឋគាំទ្រ
ក្នុងការអនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា

ចក្រកម្ពុជា។vannak
20032038_797119263809620_2619012520250102101_n 20106274_797119283809618_169407054497083653_n 20106515_797119187142961_4771617207817467051_n 20108226_797119117142968_9085852716940307645_n 20108586_797119240476289_3875431126368249350_n 20140024_797119140476299_5217424089578955476_n