លោកអនុបណ្ឌិតម៉ម ម៉ាល័យ ត្រូវបានប្រកាសជាប្រធានក្រុម ប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តកំពង់ឆ្នាំងអាណត្តិទី២និង សមាជិកចំនួន១៨នាក់


កំពង់ឆ្នាំងៈ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង
ចំនួន១៩នាក់ ត្រូវបានប្រកាសទទួលស្គាល់កាលពីថ្ងៃទី២០


ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកវេជ្ជ
បណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង
លោកអ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ។
លោកអនុបណ្ឌិត ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈ
គិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង អណត្តិទី១បានអោយដឹងថា
កិច្ចការសកម្មភាពដែលក្រុមការងារបានធ្វើកន្លងមកនេះ គឺបាន
ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង លើការងារប្រកប
វិជ្ជាជីវៈឯកជនក្នុងវិស័យ វេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និង ជំនួយវេជ្ជសាស្រ្ត ។ ច្បាប់ស្តីពីការគ្រប់គ្រងនិងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
ក្រមសីលធម៌គិលានុបដ្ឋាក របៀបនៃការថែទាំអ្នកជំងឺ និយាម
នៃការថែទាំអ្នកជំងឺ ក្នុងព្រះរាជាណាចក្រកកម្ពុជា និង ផែនការ
យុទ្ធសាស្ត្រជាតិ សម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល ។
តាមសេចក្តីសម្រេចលេខ១៩ កគជ/១៧ សម្រេចទទួលស្គាល់
លោក អនុបណ្ឌិត ម៉ម ម៉ាល័យជាប្រធានក្រុមប្រឹក្សាគណៈ
គិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង និង សមាសភាពក្រុមប្រឹក្សាគណៈ
គិលានុបដ្ឋាកចំនួន១៨រូបផ្សេងទៀតផងដែរ សម្រាប់អណត្តិ
ទី២ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ុន សាន ប្រធាន
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និង លោកវេជ្ជបណ្ឌិត
ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយ
ដឹងថា ការបង្កើតគណៈគិលានុបដ្ឋាកនៅកម្ពុជានេះឡើងគឺ
ក្នុងគោលបំណង ពង្រឹងការលើកកម្ពស់សុខមាលភាពជូន
ប្រជាពលរដ្ឋស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុ
ភាពអវិជ្ជមានបណ្តាលមកពីការមិនគោរពអោយបានត្រឹមត្រូវ
នូវគោលការណ៍ ក្រមសីលធម៍វិជ្ជាជីវៈជំនួយវេជ្ជសាស្ត្រ និង
ដើម្បីការពារកិត្តិយស និង ឥស្សរភាពរបស់វិជ្ជា ជីវៈ អោយបាន
សមស្របទៅនឹងមូលហេតុផងដែរ ។
លោក អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ
និង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត
កំពង់ឆ្នាំង បានអោយដឹងថា ដើម្បីធានាអោយបាននូវគុណភាព
នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទាំងវិស័យរដ្ឋ
និងឯកជន ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តមានតួនាទី
ដ៍សំខាន់ ក្នុងការគ្រប់គ្រងតាមដាននូវរាល់សកម្ម ភាព របស់
គិលានុបដ្ឋាកទាំងអស់ដែលប្រកបវិជ្ជាជីវៈថែទាំ ដើម្បីផល
ប្រយោជន៍លើកកម្ពស់ វិជ្ជាជីវៈថែទាំនៅកម្ពុជា ។ ចំពោះគិលា
នុបដ្ឋាកមានឱកាសជួបអ្នកជំងឺច្រើនជាងគ្រូពេទ្យ ដូចនេះសកម្មភាព
ទាំងល្អ និង អាក្រក់គឺបានស្តែងចេញឡើង ដូចនេះគិលានុបដ្ឋាក
ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់គិលានុបដ្ឋាក
ដើម្បីអោយការផ្តល់សេវាថែទាំអ្នកជំងឺនេះ កាន់តែមាន
ប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌ ។vannak

19884129_798611760327037_4860966972706962607_n 20108563_798561960332017_6023093417729124123_n 20108675_798611846993695_7784337216220708752_n 20139827_798561870332026_9031909780562105484_n 20139851_798561763665370_2934741947664633253_n 20155617_798609110327302_9209480264871179652_n 20155649_798609013660645_8028305486066359469_n 20228226_798562000332013_3826500308197678901_n(1) 20228226_798562000332013_3826500308197678901_n 20228239_798608980327315_5596484162567227324_n 20228368_798563636998516_996556388541981396_n 20228753_798609046993975_6869065386848555134_n 20245951_798563926998487_3902639301177436316_n 20258078_798611690327044_8505279086467607560_n